ព័ត៌មានទាន់ហេតុការណ៍៖

Neymarឈ្នះពានកីឡាករបាល់ទាត់ឆ្នើមនៅក្នុងប្រទេសបារាំង

ចែករំលែក៖

ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar បានឈ្នះពានកីឡាករបាល់ទាត់ឆ្នើមនៅ ក្នុងប្រទេសបារាំងសម្រាប់រដូវកាលឆ្នាំ២០១៧-២០១៨។

បើទោះបីជារងរបួសមិនបានលេងឲ្យ Paris Saint-Germain ក្នុងរយៈពេល៣ខែចុង ក្រោយក៏ដោយ ក៏Neymarនៅតែអាចយកឈ្នះលើមិត្តរួមក្រុម Edinson Cavani និង Kylian Mbappe ក្នុងការឈ្នះពានរង្វាន់កីឡាករឆ្នើមនេះដែរ។ ចំណែកកីឡាករFlorian Thauvin របស់ក្លិបMarseille ជាប់ចំណាត់ថ្នាក់លេខ៤។

កីឡាករ Neymar ដែលមានតម្លៃខ្លួនខ្ពស់ជាងគេលើពិភពលោករកបាន១៩ គ្រាប់ក្នុងការបង្ហាញខ្លួន២០ដងឲ្យ Paris Saint-Germain មុនពេលរងរបួសជើងក្នុងខែកុម្ភៈ ដែលទាមទារឲ្យគាត់ទៅវះកាត់នៅក្នុងស្រុកកំណើតរបស់គាត់។

ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះបាននិយាយនៅពេលទទួលពានថា “ខ្ញុំពិតជារំភើបចិត្ត ណាស់ក្នុងរដូវកាលនេះ។ នេះគឺជាកិត្តិយសដ៏ធំ មែនទែនសម្រាប់ខ្ញុំ។ បើគ្មានមិត្តរួមក្រុមខ្ញុំទេ ខ្ញុំប្រហែលជាមិនអាចទទួលពាននេះឡើយ” ៕ ដេវីត


ចែករំលែក៖