ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបយក្សបារាំង Paris St-Germain ប្រកាសតែងតាំងលោក Thomas Tuchel អ្នកចាត់ការថ្មី

ចែករំលែក៖

ក្លិប Paris St-Germain ដែលជាម្ចាស់ជើងឯកនៅប្រទេសបារាំង បានជ្រើសរើសយក លោក Thomas Tuchel ធ្វើជាអ្នកចាត់ការថ្មីដោយចុះកិច្ចសន្យារយៈពេល២ឆ្នាំ។

លោក Thomas Tuchel អតីតអ្នកចាត់ការរបស់ក្លិប Borussia Dortmund នឹងមកជំនួស តំណែងរបស់លោក Unai Emeryដែលកិច្ចសន្យារបស់គាត់បានចប់នៅក្នុងរដូវកាលនេះ។ លោក Unai Emeryនឹងត្រូវដឹកនាំក្រុម Paris St-Germainចំនួន១ប្រកួតដែលនៅ សល់ក្នុងក្របខ័ណ្ឌបារាំង League 1 ។

អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ Thomas Tuchel វ័យ៤៤ឆ្នាំ អត់មានក្លិបដឹកនាំ ចាប់តាំងពីគាត់ចាកចេញពីក្រុម Borussia Dortmund កាលពីឆ្នាំ២០១៧។ គាត់គឺជាអ្នក ជំនួសតំណែងលោក Jurgen Klopp ដែលមកដឹកនាំក្រុមហង្សក្រហម Liverpool កាលពីឆ្នាំ២០១៥។

ចំណែកលោក Unai Emery ទោះបីជាដឹកនាំក្រុម Paris St-Germain ឈ្នះពាន រង្វាន់៣នៅក្នុងប្រទេសបារាំងក៏ម្ចាស់ក្លិបមិនបន្តកុងត្រាថ្មីឲ្យគាត់ដែរ។ អ្វីដេលធ្វើឲ្យ ក្លិបអ្នកមានរបស់បារាំងនេះខកចិត្តនោះគឺមិនអាចឈ្នះពានរង្វាន់នៅក្នុងទ្វីបអឺរ៉ុប ៕ ដេវីត


ចែករំលែក៖