ព្រះអង្គម្ចាស់ Harry នៃប្រទេសអង់គ្លេស និងតារាភាពយន្តអាមេរិក Meghan Markle បានប្រកាសជាស្វាមី ភរិយា នៅមុខអាចារ្យ Justin Welby ក្នុងទីក្រុង Canterbury ដែលរៀបចំពិធីនៅព្រះវិហារ St. George’s ក្នុងវិមាន Windsor កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ។
មុនពេលប្រកាសថាជាគូស្វាមី និងភរិយា, ព្រះរាជបុត្រ Harry បានសន្យាថា នឹងយកព្រះនាង Meghan ធ្វើជាអគ្គមហេសីរបស់ទ្រង់ ទោះក្នុងសភាពល្អប្រសើរជាងមុន, ទោះក្នុងភាពក្រីក្រ, ទោះមានទ្រព្យ, ទោះក្រីក្រ, មានជំងឺ ឬសុខភាពល្អប្រសើរយ៉ាងណាក្តី ទ្រង់នៅតែស្រឡាញ់អគ្គមហេសីរហូតដល់សោយទិវង្គត “។
បន្ទាប់មក ព្រះនាង Markle បានថ្លែងម្តងហើយម្តងទៀតនូវពាក្យដូចដែលព្រះអង្គម្ចាស់មានព្រះរាជបន្ទូល ខាងលើនេះ ហើយបន្ទប់មកទៀត គូស្វាមីភរិយាបំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមក “សញ្ញានៃអាពាហ៍ពិពាហ៍” ។
ព្រះនាង Markle ស្លៀកសំលៀកបំពាក់អាពាហ៍ពិពាណ៌ពណ៌ស ដែលច្នៃឡើងដោយអ្នកច្នៃម៉ូតជនជាតិអង់គ្លេស ឈ្មោះ Clare Waight Keller ជាមួយស្បៃមុខ និងម្កុដពេជ្រ ។ រីឯព្រះអង្គម្ចាស់ Harry វិញបានស្លៀកពាក់ឯកសណ្ឋានយោធា ពណ៌ខ្មៅ។
គូស្នេហ៍ថ្មីៗនេះត្រូវបានគេស្គាល់គោរម្យងាថា ជា Duke និង Duchess នៃរាជត្រកូល Sussex ដែលស្ថិតនៅលំដាប់ជួរមុខនៃរាជវង្សអង់គ្លេស ៕ ថាច់ យ៉ាត