ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះជួបគ្រោះថ្នាក់បាក់ជាពីរកំណាត់នៅហុងឌុយរ៉ាស

ចែករំលែក៖

អ្នកដំណើរទាំងអស់និង ក្រុមពហុនិកា បានរួចផុតពីក្តីស្លាប់ ក្រោយយន្តហោះដឹកពួកគាត់ជួបគ្រោះថ្នាក់ពេលត្រៀមចុះចតនៅអាកាសយានដ្ឋាន អន្តរជាតិក្នុងទីក្រុង Tegucigalpa ប្រទេសHonduras។

ហេតុការណ៍ខាងលើកើតឡើង នៅ វេលាម៉ោង១១និង១៥នាទីថ្ងៃទី ២២ ខែឧសភា (ម៉ោងនៅក្នុងតំបន់ )។ យន្ត ហោះដឹកអ្នកដំណើរ Gulfstream បាន ចាកចេញពី Austin រដ្ឋតិចសាសអាមេរិកហើយជួបគ្រោះថ្នាក់នៅអាកាសយានដ្ឋានអន្តរជាតិ Toncontin ទីក្រុងTegucigalpa ប្រទេស ហុងឌុយរ៉ាស។

រូបភាព បានបង្ហាញឲ្យឃើញថា ពល រដ្ឋក្នុងតំបន់បានខិតខំជួយដល់ អ្នក ដំណើរដែលជាប់គាំង នៅក្នុងយន្តហោះ ហើយខ្លះទៀតបានព្យាយាមពន្លត់ភ្លើង មុនពេលក្រុមជួយសង្គ្រោះទៅដល់។ ក្រុមជួយសង្គ្រោះក៏បានទៅដល់កន្លែងកើតហេតុភ្លាម ដោយបាញ់ពន្លត់ទាន់ពេលវេលា ។

មន្ត្រីសន្តិសុខហុងឌុយរ៉ាសបានប្រកាសឲ្យដឹងថា អ្នកដំណើរទាំងអស់ មានសុវត្ថិ ភាព ប៉ុន្តែមិនបញ្ជាក់ ពីចំនួនអ្នកដំណើរ និងអ្នករងរបួសនោះលើយ។ ចំណែកក្រុមពន្លត់អគ្គិភ័យនិងជួយសង្គ្រោះ បញ្ជាក់ថា មានអ្នករងរបួស៩នាក់។

នេះមិនមែនជាលើកទីមួយឡើយដែលយន្តហោះជួបគ្រោះថ្នាក់ ពេលចុះចត ដោយសារតែ អាកាសយានដ្ឋានប្រទេស ហុងឌុយរ៉ាស មានភូមិសាស្ត្រស្មុគស្មាញ ភ្នំឡោមព័ទ្ធជុំវិញនិងទីប្រជុំជនទៀត។

កាលពីឆ្នាំ២០០៨កន្លងមកយន្តហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ TACA Airlines របស់ប្រទេសប៉េរូ ក៏បាន ជួបគ្រោះថ្នាក់បណ្តាលឲ្យមានមនុស្ស ៥នាក់ស្លាប់ ហើយទីតាំង នៃគ្រោះថ្នាក់ គឺស្ថិតនៅកន្លែងតែមួយ ជាមួយនឹងគ្រោះ ថ្នាក់នាពេលនេះ៕ ម៉ែវ សាធី


ចែករំលែក៖