ព័ត៌មានទាន់ហេតុការណ៍៖

អាវុធនៅតែបន្តផ្ទុះនៅក្នុងសាលារៀនអាមេរិក សុបិនអាក្រក់នៅតែគ្របដណ្តប់លើអាណាព្យាបាលដដែល

ចែករំលែក៖

នៅក្នុងមួយសប្តាហ៍កន្លងមកអាមេរិក បន្តជួបនូវរឿងតក់ស្លុត ចំពោះការបាញ់ ប្រហារសម្លាប់មនុស្សនៅក្នុងសាលារៀន មួយក្នុងរដ្ឋតិចសាស់ សហករដ្ឋអាមេរិក បណ្តាលឲ្យសិស្ស៨នាក់ និងគ្រូបង្រៀន២ នាក់ស្លាប់។ កាំភ្លើងនៅតែបន្តផ្ទុះនៅក្នុង សាលារៀនអាមេរិក ហើយចំណុចដែលគួរ ឲ្យភ័យខ្លាចនោះគឺគ្រូបង្រៀននិងសិស្ស មិនដឹងត្រូវធ្វើយ៉ាងណា មានតែបន់ស្រន់កុំ ឲ្យរឿងអាក្រក់កើតឡើងមកលើខ្លួនតែ ប៉ុណ្ណោះ។

ហេតុការណ៍បាញ់ប្រហារនៅសាលា រៀនសម្លាប់មនុស្ស១០នាក់កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ហើយជនដៃដល់ជាសិស្ស អាយុ១៧ឆ្នាំ ។ ការបាញ់ប្រហារទ្រងទ្រាយ ធំបំផុតគឺនៅក្នុងសាលារៀន Parkland រដ្ឋ ផ្លរីដា សម្លាប់សិស្ស១៧នាក់ ។

សម្លឹងមើលប៉ុន្មានឆ្នាំកន្លងមកការបាញ់ ប្រហារសម្លាប់មនុស្សបានកើនឡើងជា បន្តបន្ទាប់នៅសហរដ្ឋអាមេរិក ។ ចំនួនអ្នកស្លាប់ដោយកាំភ្លើងក្នុងរយៈពេល១៨ឆ្នាំ កន្លងមក គឺច្រើនជាងជនរងគ្រោះនៅក្នុង រយៈពេល១០០ឆ្នាំក្នុងសតវត្សទី២០ ។

តាមការស្រាវជ្រាវរបស់ទស្សនាវដ្តី ស្រាវជ្រាវស្តីពីគ្រួរសារនិងកុមារបានបង្ហាញ ពីតួលេខនៃការបាញ់ប្រហារ។ នៅក្នុង ចំណោមខ្មាន់កាំភ្លើងម្នាក់ គឺមានបំណង សម្លាប់មនុស្ស ឬក៏បង្កឲ្យមានរបួស្នាមយ៉ាង តិច៤នាក់។ ការស្រាវជ្រាវមិនបញ្ចូលក្រុម ជនល្មើស ដែលបាញ់ប្រហារនៅក្នុងសាលា រៀននោះឡើយ។

នៅក្នុងលទ្ធផលស្រាវជ្រាវបានបង្ហាញ ឲ្យឃើញថា ការបាញ់ប្រហារកើនឡើង ខ្ពស់បំផុតគឺនៅអំឡុងឆ្នាំ១៩៩០ ដោយ មានសិស្សដល់ទៅ៣៦នាក់ស្លាប់នៅក្នុង ការបាញ់ប្រហារ១៣លើកផ្សេងគ្នា។

ចាប់តាំងពីឆ្នាំ២០០០ដល់ឆ្នាំ២០១៨ មានសិស្ស៦៦នាក់ស្លាប់នៅក្នុងការបាញ់ ប្រហារ២២លើកផ្សេងគ្នានៅសាលារៀន គឺជាតួលេខខ្ពស់បំផុត គឺខ្ពស់ជាងរយៈ ពេល៦ទស្សវត្សកន្លងមកគឺចាប់ពីឆ្នាំ ១៩៤០ដល់១៩៩៩ ដែលមានអ្នកស្លាប់ ដោយការបាញ់ប្រហារតែ៥៥នាក់ប៉ុណ្ណោ។

អ្វីដែលគួរឲ្យបារម្ភបំផុតនោះគឹជនល្មើស ភាគច្រើននៅក្នុងសតវត្សទី២១ គឺជាយុវ ជន ។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា យុវវ័យបានចូលកៀកនិងកាំភ្លើងច្រើនជាង សតវត្សមុន ក៏ដូចជាការប្រឈមមុខនឹង បញ្ហាចិត្តសាស្ត្រច្រើនជាងមុន។ ចាប់តាំង ពីសតវត្សទី២១មកទល់ពេលនេះមាន ៧៧ភាគរយការបាញ់ប្រហារនៅក្នុង សាលារៀនធ្វើឡើងដោយយុវជន។

ការបាញ់ប្រហារនៅក្នុងសាលារៀន គ្រាន់តែជាមួយផ្នែកតូចប៉ុណ្ណោះ ដោយអ្នក សា្លប់ពាក់ព័ន្ធនឹងកាំភ្លើងមានរហូតដល់ ទៅ៣០ពាន់នាក់ ក្នុង១ឆ្នាំៗនៅអាមេរិក ។ ជាមួយគ្នានេះច្បាប់អាមេរិកនៅតែបន្តអនុ ញ្ញាតឲ្យពលរដ្ឋប្រើប្រាស់កាំភ្លើង ហើយ កុមារម្នាក់យកកាំភ្លើងរបស់ឪពុកទៅបាញ់ ប្រហារគ្រប់ទិសទី។

ចំពោះការបាញ់ប្រហារនៅក្នុងសាលា រៀនកើនឡើងខ្ពស់សាលាជាច្រើនក៏មិន អាចរកឃើញវិធីសាស្ត្រណាមួយដើម្បី ការពារនោះដែរក្នុងពេលកើតរឿងអាក្រក់ បំផុតពាក់ព័ន្ធនឹងកាំភ្លើង៕ ម៉ែវ សាធី

 


ចែករំលែក៖