ខេត្តរតនគិរី ៖ កម្លាំងអធិការស្រុកបរកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ឋករណីហិង្សាដោយចេតនា(មានស្ថានទម្ងន់)បញ្ជូនទៅសាលាដំបូងខេត្ត ។
ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងនៅវេលាម៉ោង១៧ព្រឹក ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិសាលា ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនបាននោះឈ្មោះរ៉ាន់ រស្មី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិច្រាយ រស់នៅភូមិ ឃុំ ខាងលើ ដែលជាប់ពាក់ព័ន្ឋករណីហិង្សា ដោយចេតនា(មានស្ថានទម្ងន់) កាលពីវេលាម៉ោង២១ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិសាលា ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី ។
ជនសង្ស័យនោះបានកាប់ត្រូវជាច្រើនកាំបិតទៅលើជនរងគ្រោះឈ្មោះ សល់ បៀន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិច្រាយ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ ហើយសាច់ញ្ញាតិបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តជនសង្ស័យ សមត្ថមិច្ចកំពុងឃាត់ខ្លួននៅអធិការស្រុកដើម្បីបំពេញបែបបទបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕ ជីវ័ន្ត