សារព័ត៌មានស៊ីនហួកាលពីថ្ងៃទី២៥ ខែ ឧសភាបានដកស្រង់ការប្រកាសរបស់ ក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់ថា ការចោទ ប្រកាន់របស់ក្រុមជំនាញហុល្លង់ថា យោធា រុស្ស៊ីជាអ្នកចុចមីស៊ីលចេញពីមូលដ្ឋានយោធាក្នុងទឹកដីរបស់ខ្លួនក្នុងទីក្រុង Kursk បាញ់ទម្លាក់យន្តហោះ MH17 របស់ ម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៤ និងបានសម្លាប់មនុស្សទាំងអស់ ជិត៣០០នាក់គឺជារឿងមិនពិតឡើយ។
នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើនេះ បានបញ្ជាក់ថា «គ្មានមីស៊ីលប្រឆាំងយន្ត ហោះណាមួយត្រូវបានបញ្ជូនទៅអ៊ុយក្រែន នោះឡើយចាប់តាំងពីឆ្នាំ១៩៩១»។ ការ បញ្ជាក់បែបនេះមានន័យថា ការដែល ចោទរុស្ស៊ីថា ជាអ្នកបាញ់ទម្លាក់ MH17 ដោយប្រើប្រាស់មីស៊ីល Buk នោះគឺជារឿង ដែលមិនត្រឹមត្រូវនោះឡើយ។
គួរបញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេតអន្តរ ជាតិដឹកនាំដោយប្រទេសហុល្លង់បានឱ្យដឹង ថា មីស៊ីលប្រភេទ Buk ដែលត្រូវបានគេប្រើ ប្រាស់ ដើម្បីបាញ់ទម្លាក់ជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ កាលពីជិត៤ឆ្នាំមុន គឺ មានប្រភពមកពីមូលដ្ឋានយោធាក្នុងទឹកដី រុស្ស៊ី។
យន្ដហោះ MH17 ត្រូវបានគេបាញ់ ទម្លាក់នៅឯតំបន់ ដូណិត (Donetsk) នៃភាគខាងកើតប្រទេសអ៊ុយក្រែន កាលពី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ដោយផ្ដាច់ យកជីវិតមនុស្ស នៅលើយន្ដហោះនេះទាំង អស់២៩៨នាក់ ក្នុងនោះភាគច្រើនអ្នក ដំណើរជាជនជាតិហុល្លង់៕ ម៉ែវ សាធី