នៅពេលដែលតម្លៃប្រេងលើពិភពលោក ឡើងថ្លៃបានធ្វើឲ្យប្រទេសផលិតប្រេង មានគម្រោងបង្កើនទិន្នផលរបស់ខ្លួន ។
បណ្តាប្រទេសនាំប្រេងចេញលំដាប់ ពិភព OPEC និងរុស្ស៊ី កំពុងពិភាក្សាគ្នា ស្តីពីការបង្កើនការខួងយកប្រេងបន្ថែមរហូត ដល់១លានបារ៉ែលក្នុងមួយថ្ងៃ ។ នេះជា ឧកាសដើម្បីប្រទេសជាសមាជិក OPEC ខិតខំរកប្រាកចំណូលរបស់ខ្លួន ។ ដោយ ឡែកប្រធានាធិបតីអាមេរិកបានធ្វើរិះគន់ យ៉ាងខ្លាំងពីតម្លៃប្រេងពិភពលោកឡើង ថ្លៃ។
រដ្ឋមន្ត្រីក្រសួងថាមពលសាវឌីអារ៉ាប៊ី និងរុស្ស៊ីកាលពីថ្ងៃទី២៥ ខែឧសភា បាន ប្រកាសថា ប្រទេសទាំងពីរបានត្រៀម លក្ខណៈបង្កើនការខួងយកប្រេង ដើម្បី បំពេញការផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ឲ្យ បានគ្រប់គ្រាន់។
ការដែលតម្លៃប្រេងឡើងថ្លៃខ្ពស់ក្រោយ រយៈពេល១៧ខែ។ រុស្ស៊ីនិងប្រទេស OPEC បានសហការគ្នាកាត់បន្ថយការខួងយក ប្រេង ទើបធ្វើឲ្យតម្លៃប្រេងឡើងថ្លៃខ្ពស់។ នៅក្នុងខែឧសភានេះតម្លៃប្រេង Brent នៅ លើទីផ្សារប្រទេសអង់គ្លេសកើនឡើងរហូត ដល់ទៅ៨០.៥ដុល្លារ ក្នុងមួយបារ៉ែលគឺ ខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៤។
នៅថ្ងៃទី២២-២៣ ខែមិថុនា នឹងមាន កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC នៅទីក្រុង Vienna ប្រទេសអូទ្រីស ដើម្បីសម្រេចជា លើកចុងក្រោយនូវការផលិតប្រេងរបស់ ប្រទេសជាសមាជិក៕ ម៉ែវ សាធី