ព័ត៌មានទាន់ហេតុការណ៍៖

ឈ្វេងយល់ពីកម្លាំងទាហានអីុស្រាអែល និងអីុរ៉ង់ តើខាងណាជាអ្នកទទួលជ័យជម្នះបើសង្គ្រាមផ្ទុះឡើង?

ចែករំលែក៖

បើទោះបីប្រទេសទាំងពីរមានកម្លាំង ទាហានអាកាសប្រហាក់ប្រហែលគ្នា ទាំង យោធានិងអាវុធក្តី ក៏អីុស្រាអែលមានប្រៀប ជាងអីុរ៉ង់ពីបច្ចេកវិទ្យា និងគុណភាពអាវុធ ដែរ។ ទាំងនោះជាកត្តាដែលសម្រេចពី ជ័យជម្នះចុងក្រោយនៃសង្គ្រាម។

អាមេរិកនិងសម្ពន្ធមិត្តនៅតំបន់មជ្ឈិម បូព៌ា ក្នុងនោះមាន អីុស្រាអែល និងសាវឌី អារ៉ាប៊ីកំពុងតែដាក់គំនាបទៅលើប្រទេសអីុរ៉ង់។ ក្រុមអ្នកសង្កេតការណ៍បង្ហាញក្តី ព្រួយបារម្ភយ៉ាងខ្លាំ ពីសង្គ្រាមដែលអាច ផ្ទុះឡើងរវាងអីុរ៉ង់ នឹងអីុស្រាអែល។ ដោយសារតែប្រទេសទាំងពីរបានប្រឈម មុខដាក់គ្នាដោយអាវុធ ក្នុងនោះអីុរ៉ង់បាន បាញ់មីស៊ីលទៅលើតំបន់ខ្ពង់រាប ហ្គោឡែន ចំណែកអីុស្រាអែលក៏បានវាយប្រហារទៅ លើទីតាំងរបស់អីុរ៉ងនៅស៊ីរីដែរ។

យោងតាមគេហទំព័រ Global Firepower.com ដោយផ្អែកលើទិន្នន័យរបស់ CIA អាមេរិក អីុរ៉ង់មានកញ្ចប់ថវិកាយោធា ៦.៣ពាន់លានដុល្លារ, យោធាសកម្ម ៥៣៤.០០០នាក់ យន្ដហោះចម្បាំងសរុប ៥០៥គ្រឿង, រថក្រោះ១.៦៥០គ្រឿង និង​នាវាចម្បាំងសរុប៣៩៨គ្រឿង។

ចំណែកឯអីុស្រាអែលវិញមានកញ្ចប់ ថវិកាយោធា២០ពាន់លានដុល្លារ, យោធា សកម្ម១៤៧.០០០នាក់, យន្ដហោះចម្បាំង សរុប៥៩៦គ្រឿង, រថក្រោះ២.៧៦០ គ្រឿង និងនាវាចម្បាំងសរុប៦៥គ្រឿង។

អំពីកម្លាំងទាហានអាកាស ៖

អីុរ៉ង់មានយន្ដហោះចម្បាំងដែលហួស សម័យច្រើន ក្នុងនោះមានដូចជា យន្ដ ហោះចម្បាំងអាមេរិក F-4 និង F-5 ដែល ផលិតនៅអំឡុងឆ្នាំ១៩៥០ រួមទាំង F-7 ជា យន្ដហោះចម្បាំងរបស់ចិនកាត់សហភាព សូវៀត MiG-21 យន្ដហោះចម្បាំង F-14, Su-20, Su-24, Su-25 និងយន្ដហោះចម្បាំង MiG-25 ផលិតក្នុងឆ្នាំ១៩៧០-១៩៨០។

ចំណែកអីុស្រាអែលវិញ រដ្ឋជ្វីហ្វដ៏មាន សក្តានុពលមួយនេះមានយន្ដហោះចម្បាំង ទំនើបៗជាច្រើនក្រោមការផ្គត់ផ្គង់ពីសហ រដ្ឋអាមេរិកដូចជា F-15, F-16 និង F-35 ជាដើម ហើយមិនតែប៉ុណ្ណោះ បើនិយាយពី កម្លាំងទ័ពអាកាសខ្លាំងជាងគេនៅលើពិភព លោក កងទ័ពអាកាសអីុស្រាអែលជាប់ លេខ៥ បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី ចិន និងអង់គ្លេស។

អំពីកម្លាំងទាហានជើងទឹក៖

អីុរ៉ង់ត្រូវបានគេរាយការណ៍ថា មាន នាវាមុជទឹកធុនតូច Ghadir ចំនួន២១ គ្រឿង បូករួមទាំងនាវាមុជទឹក៣គ្រឿង ផ្សេងទៀតទិញពីរុស្ស៊ីក្នុងឆ្នាំ១៩៩០។ យ៉ាងណាក៏ដោយ ទោះជាមានចំនួនច្រើន ជាងអីុស្រាអែល តែទីក្រុងតេអេរ៉ង់បាន បាត់សក្ដានុពលរបស់ខ្លួន ខណៈអីុស្រាអែល មាននាវាមុជទឹក៦គ្រឿង ដែលសុទ្ធសឹងតែ មានសមត្ថភាពខ្ពស់ និងអាចបំពាក់មីស៊ីល ភ្ជាប់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរទៀត ផង។ នាវាមុជទឹក៦គ្រឿងរបស់អីុស្រាអែល នោះគឺជានាវាមុជទឹក Dolphin ផលិតដោយ ក្រុមហ៊ុននាវាចម្បាំងអាល្លឺម៉ង់ Howaldtswerke- Deutsche Werft AG ដ៏ល្បីល្បាញ នៅអឺរ៉ុប។

អំពីកម្លាំងអាវុធបរមាណូ៖

បើតាមសេចក្ដីរាយការណ៍ជាច្រើន អីុស្រាអែលមានក្បាលគ្រាប់បរមាណូចន្លោះ ពី១០០ទៅ៥០០គ្រាប់។ បន្ថែមពីលើនេះ អីុស្រាអែលបានអភិវឌ្ឍមីស៊ីលបាលីស្ទីក ផ្ទាល់ខ្លួននៅឆ្នាំ១៩៦៣ ហើយនៅឆ្នាំ ១៩៨៩ ទីក្រុងតែលអាវីវ បានធ្វើតេស្ដដោយ ជោគជ័យនូវមីស៊ីលបាលីស្ទីករបស់ខ្លួន គឺ Jericho-2 អាចបាញ់ក្នុងរយៈចម្ងាយពី៨០០ ទៅ១.៥០០គីឡូម៉ែត្រ។ ដោយឡែក បើ និយាយពីប្រព័ន្ធមីស៊ីលការពារដែនអាកាស វិញ អីុស្រាអែលគឺមាន Iron Dome ដែល គេជឿជាក់ថា មានសមត្ថភាពគ្រប់គ្រាន់ក្នុង ការស្ទាក់ចាប់មីស៊ីលអីុរ៉ង់។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ សង្រ្គាមរវាងអីុស្រាអែល នឹងអីុរ៉ង់ នឹងត្រូវ ផ្ទុះឡើងនៅពេលណា គេមិនទាន់អាច ទាយទុកជាមុនបានទេ ប៉ុន្តែអ្វីដែលគេដឹង គឺថាអីុរ៉ង់កំពុងយកប្រទេសយេម៉ែន និង សីុរីជាមូលដ្ឋានពង្រីកឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ា និងដើម្បីទប់ស្កាត់ ឥទ្ធិពលអីុស្រាអែល។ សម្រាប់អ្វីបន្ថែម ទៀតនោះ បើសិនជាសង្គ្រាមផ្ទុះឡើងមែន មហាអំណាចនៅពីក្រោយប្រទេសទាំងពីរ នេះ ដូចជាអាមេរិក រុស្ស៊ី និងអឺរ៉ុបជាដើម ប្រាកដជាលូកដៃជួយសម្ពន្ធមិត្តពួកគេ រៀងៗខ្លួនជាមិនខាន៕ ម៉ែវ សាធី


ចែករំលែក៖