ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែការពារបារាំង Samuel Umtiti បន្តកុងត្រាថ្មីជាមួយនឹងក្រុម Barcelona ដល់ឆ្នាំ២០២៣

ចែករំលែក៖

ខ្សែការពារកណ្តាល Samuel Umtiti បានចុះហត្ថលេខាបន្តកុងត្រាថ្មី៥ឆ្នាំ បន្ថែមទៀតដើម្បីលេងឲ្យក្រុម Barcelona ក្រោយពីបានច្រានចោលសំណើសុំទិញ ពីក្លិបបិសាចក្រហម Manchester United។

កីឡាករវ័យ២៤ឆ្នាំរបស់បារាំងរូបនេះនៅសល់កុងត្រាចាស់ដែលមានតម្លៃខ្លួនរហូត ដល់ទៅ៥៣លានផោនដែលធ្វើឲ្យលោក Jose Mourinhoចាប់អារម្មណ៍យ៉ាងខ្លាំងចង់បាន Samuel Umtitiយកទៅពង្រឹងផ្នែកការពារនៅក្នុងក្រុមរបស់គាត់។ ប៉ុន្តែក្រោយពីបានចុះកិច្ច សន្យាថ្មីទៀត Umtiti នឹងត្រូវបន្តលេងនៅ Barcelona រហូតដល់ឆ្នាំ២០២៣ ហើយតម្លៃខ្លួននៃការផ្ទេរក៏កើនឡើងច្រើនផងដែរ។

Samuel Umtiti បានផ្លាស់ចេញពីក្រុម Lyon របស់បារាំងមកកាន់ប្រទេស អេស្ប៉ាញកាលពីឆ្នាំ២០១៦ ដោយរកបាន២គ្រាប់ក្នុងការបង្ហាញខ្លួន៨៨ប្រកួតឲ្យBarcelona។ ជាមួយនឹងក្រុមយក្សរបស់អេស្ប៉ាញមួយនេះ Samuel Umtiti បានឈ្នះជើងឯកអេស្ប៉ាញ La Liga ម្តង និងCopas del Rey ២ដង ៕ ដេវីត


ចែករំលែក៖