ខ្សែបម្រើស្លាប Leroy Sane របស់ក្លិប Manchester City ត្រូវបានលុបឈ្មោះចេញពីក្រុម បាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ដោយមិននឹកស្មានដល់ នៅមុនពេលយុទ្ធនាការ World Cup នៅរដូវក្តៅនេះ។
ខ្សែបម្រើវ័យ២២ឆ្នាំរូបនេះ មិនមានវត្តមានក្នុងបញ្ជីឈ្មោះក្រុមកីឡាករទាំង ២៣នាក់ចុងក្រោយឡើយ ខណៈដែលលោក Joachim Low បានសម្រេចចិត្តជ្រើស រើសយកកីឡាករ Julian Brandt និង Sebastian Rudy ជំនួសវិញ។ Sane បានស្ថិតក្នុងទម្រង់លេងយ៉ាងល្អឥតខ្ចោះក្នុងរដូវកាលឆ្នាំ២០១៧-២០១៨ តាមរយៈការឈ្នះពានកីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំរបស់ PFA ប៉ុន្តែបានក្លាយជា កីឡាករដ៏ល្បីម្នាក់ដែលត្រូវអវត្តមានពីក្រុមជម្រើសជាតិទៅវិញ ។
ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ មិនធ្លាប់ដណ្តើមបានជ័យជម្នះ១លើកសោះ បើគិតចាប់តាំងពីឈ្នះសិទ្ធិទៅប្រកួតក្នុង World Cup ក្នុងប្រទេសរុស្ស៊ី ខណៈដែលការប្រកួតចុងក្រោយបំផុតរបស់ពួកគេបានបញ្ចប់ដោយការចាញ់ក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុមជម្រើសជាតិអូទ្រីស។ បណ្តាញសារព័ត៌មានជាច្រើនក្នុងប្រទេសអាល្លឺម៉ង់ បានចេញផ្សាយថា Sane បានធ្លាក់ចេញពីក្រុមកីឡាករទាំង ២៣នាក់ ដោយសារតែការបង្ហាញពីទម្រង់លេងមិនបានល្អរបស់ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។
លោក Low បានខកចិត្តដោយសារតែខ្សែបម្រើស្លាបរូបនេះ មិនអាចបង្ហាញពីទម្រង់លេងដ៏ល្អរបស់គេដូចក្នុងក្លិប Man City សម្រាប់ប្រទេសរបស់គេ ក្រោយពីមិនអាចរកបានគ្រាប់បាល់ និងជួយឲ្យមិត្តរួមក្រុមខ្លួនរកបានតែ១គ្រាប់គត់ ក្នុងការបង្ហាញ១២លើកចុងក្រោយសម្រាប់អាល្លឺម៉ង់ ។
ខ្សែការពារស្លាបរបស់ក្លិប Manchester City កីឡាករ Kyle Walker បានបង្ហោះរូបថតមួយក្នុង Instagram ដោយបានសរសេរថា “នៅពេលដែលអ្នកដឹងថា Leroy Sane នឹងមិនបានចូលរួម ក្នុង World Cup”។ ខ្សែការពារអង់គ្លេសទំនងសំដៅទៅលើ ការសម្រេចចិត្តរបស់គ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់ Joachim Low ក្នុងការកាត់ឈ្មោះ Sane ពីបញ្ជីឈ្មោះកីឡាករទាំង ២៣ រូបដែលនឹងត្រូវទៅរុស្ស៊ីដើម្បីទៅលេងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំមួយនេះ។
ភ្លាមៗនោះកីឡាករ Sane បានចូលទៅបញ្ចេញយោបល់បែបកំប្លែងខាងក្រោមរូបភាពនោះ ដោយបាននិយាយថា Walker “សំណាង” ហើយដែលមិនបានលេងប៉ះខ្លួន។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ខ្សែស្លាបវ័យក្មេង Sane ត្រូវបានប្រកាសថាមិនបានទៅលេង World Cup ខាងមុខឡើយ ដោយមិនបានជាប់ក្នុងឈ្មោះបញ្ជីកីឡាករទាំង ២៣ រូបរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់។ បើតាមគ្រូបង្វឹក Low បានថ្លែងថា ការសម្រេចចិត្តនេះគឺជា ការសម្រេចចិត្តដ៏សែនប្រកៀកប្រកិតបំផុត ដោយលោកបានជ្រើសយកខ្សែស្លាប Julian Brandt របស់ Bayer Leverkusen ជាជាងកីឡាករឡើងជើង Manchester City។ លោក Low មិនបានបញ្ជាក់ឡើយពីមូលហេតុនៃការជ្រើសបែបនេះ ប៉ុន្តែបើតាមការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន បានលើកឡើងថា Brandt មាន”ទម្រង់លេងបែបការពារ” ជាង Sane ។
ជាមួយគ្នានោះកីឡាករ Sane បានបង្ហោះសារក្នុង Instagram របស់ខ្លួន ដើម្បីអរគុណអ្នកគាំទ្រចំពោះការផ្ដល់កម្លាំងចិត្ត។ ក្នុងសារដដែលកីឡាកររូបនេះបានសម្ដែងការអាក់អន់ស្រពន់ចិត្ត ដែលមិនបានចូលលេង World Cup លើកនេះ ប៉ុន្តែរូបគេបានសន្យាថានឹងខំប្រឹងប្រែងបន្ត ដើម្បីអាចត្រឡប់មកជួយក្រុមជម្រើសជាតិនាពេលខាងមុខ។ កីឡាករអាល្លឺម៉ង់ក៏បានជូនពរក្រុមជម្រើសជាតិខ្លួនឲ្យមានសំណាងល្អក្នុងកម្មវិធីប្រកួតដ៏ធំខាងមុខ ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨៖
World – Friendlies – Friendlies 1 | ||||||||||
FT | Russia | 1 – 1 | Turkey | View events | More info | |||||
FT | Romania | 2 – 0 | Finland | View events | More info | |||||
World – Friendlies – Friendlies 2 | ||||||||||
FT | Kazakhstan | 3 – 0 | Azerbaijan | View events | More info | |||||
FT | Luxembourg | 1 – 0 | Georgia | |||||||
Brazil – Serie A | ||||||||||
FT | Paraná | 2 – 1 | Fluminense | View events | More info | |||||
Brazil – Serie C | ||||||||||
FT | Botafogo PB | 1 – 1 | Globo | View events | More info | |||||
Brazil – Serie D | ||||||||||
FT | Linense | 2 – 1 | Sinop | View events | More info | |||||
FT | Internacional SC | 1 – 0 | Uberlândia | View events | More info | |||||
FT | Novo Hamburgo | 2 – 1 | EC São José | |||||||
Europe – Baltic Cup | |||||||||||
FT | Lithuania | 1 – 1 | Latvia | View events | More info | ||||||
Europe – UEFA U19 Championship Women | |||||||||||
FT | Norway U19 | 5 – 1 | Greece U19 | View events | More info | ||||||
FT | Iceland U19 | 1 – 0 | Poland U19 | ||||||||
Sweden – Superettan | |||||||||||
FT | Gefle | 1 – 1 | Helsingborg | ||||||||
Italy – Campionato Primavera 1 | |||||
FT | Atalanta U19 | 0 – 2 | Fiorentina U19 | More info | |
Italy – Dante Berretti | |||||
FT | Lecce U19 | 4 – 1 | Fondi U19 | More info | |
FT | Catania U19 | 1 – 2 | Livorno U19 | More info | |
FT | Renate U19 | 2 – 1 | Reggiana U19 | More info | |
FT | Santarcangelo U19 | 1 – 3 | FeralpiSalò U19 |
USA – USL | ||||||||||
FT | Real Monarchs | 2 – 0 | Rio Grande Valley | |||||||
World – Intercontinental Cup |
||||||||||
FT | Chinese Taipei | 0 – 1 | New Zealand | View events | More info | |||||
World – U21 National Team Friendlies |
||||||||||
FT | Albania U21 | 3 – 2 | Belarus U21 | More info | ||||||
World – U18 National Team Friendlies |
||||||||||
Bulgaria U18 | 22 : 00 | Georgia U18 | More info | |||||||
World – World Youth Festival Toulon |
||||||||||
11th Place Final |
||||||||||
FT | Qatar U21 | 1 – 2 | Korea Republic U21 | View events | More info | |||||
9th Place Final |
||||||||||
FT | Portugal U19 | 2 – 0 | China PR U21 | View events | More info | |||||
World – Sud Ladies Cup |
||||||||||
FT | Germany U20 | 0 – 3 | United States U20 | View events | More info | |||||
FT | France U20 | 5 – 0 | Haiti U20 | |||||||