ព័ត៌មានទាន់ហេតុការណ៍៖

IAEA ប្រកាសពីការត្រៀមលក្ខណៈត្រួតពិនិត្យកម្មវិធីបរមាណូរបស់កូរ៉េខាងជើង

ចែករំលែក៖

អង្គការត្រួតពិនិត្យថាមពលបរមាណូ អន្តរជាតិ IAEA កាលពីថ្ងៃទី៤ ខែមិថុនា បានប្រកាសថានឹងចូលរួមត្រួតពិនិត្យកម្ម វិធីបរមាណូរបស់កូរ៉េខាងជើង ប្រសិន បើឈានដល់កិច្ចព្រមព្រៀងនយោបាយ ក្រោយជំនួបរវាងលោក ត្រាំ នឹងលោក គីម ជុងអ៊ុន។

មានប្រសាសន៍ទៅកាន់អ្នកសារព័ត៌ មាន អគ្គនាយក IAEA លោក Yukiya Amano បានឲ្យដឹងថា ក្រុមការងាររបស់លោកនឹងធ្វើការសើុបអង្កេតទៅលើកម្មវិធីបរមាណូកូរ៉េខាងជើង។ ប៉ុន្តែការសើុប អង្កេតអាចធ្វើទៅបាន លុះត្រាតែមានកិច្ចព្រមព្រៀងនយោបាយរបស់កូរ៉េខាងជើង នឹងប្រទេសជុំវិញពិភពលោក។

កាលពីខែឧសភាកន្លងមក កូរ៉េខាង ជើងបានបំផ្លាញទីតាំងសាកល្បងបរមាណូ Punggye-Ri ក្រោមការត្រួតពិនិត្យរបស់ ក្រុមអ្នកសារព័ត៌មានបរទេសជាច្រើន។ បច្ចុប្បន្ន IAEA គ្មានក្រុមសង្កេតការណ៍នៅកូរ៉េខាងជើងនោះឡើយ ដោយសារតែកូរ៉េខាងជើងបានដកខ្លួនពីអង្គការ នេះនៅ ឆ្នាំ១៩៩៤។ ហេតុដូច្នេះអង្គការ IAEA មានព័ត៌មានពីកម្មវិធីបរមាណូរបស់កូរ៉េ ខាងជើង តាមរយៈផ្កាយរណបតែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងជំនួបកំពូលរវាងលោក ត្រាំ នឹងលោក គីម ជុងអ៊ុន អ្នកនាំពាក្យសេត វិមានបានប្រកាសថា ជំនួបចាប់ផ្តើមឡើង នៅម៉ោង៩ព្រឹក ថ្ងៃទី១២ ខែមិថុនា នៅ ប្រទេសសិង្ហបុរី។

អ្នកនាំពាក្យ Sarah Sanders បញ្ជាក់ថា «យើងបានរៀបចំសម្រាប់ជំនួបកំពូលរួច រាល់ គ្រប់យ៉ាងមានភាពល្អប្រសើរ»។ កាលពីសប្តាហ៍កន្លងមក គណៈប្រតិភូជាន់ ខ្ពស់របស់កូរ៉េខាងជើង និងអាមេរិកបាន ជួបពិភាក្សាគ្នានៅសិង្ហបុរី ដើម្បីពិភាក្សាស្តី ពីវិធីសាស្ត្រក៏ដូចជារបៀបវារៈ នៅក្នុង ជំនួបកំពូលនោះ។ លោកស្រីបញ្ជាក់ទៀត ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានតាម ដានយ៉ាងយកចិត្តទុកដាក់ នូវស្ថានភាពប្រែប្រួលរបស់កូរ៉េខាងជើងមុនជំនួបពិភាក្សា។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ ការធ្វើសមយុទ្ធ របស់កូរ៉េខាងត្បូង និងអាមេរិក មិនត្រូវ បានផ្សព្វផ្សាយជាសាធារណៈ ឬបើកចំហ ដូចមុនឡើយ ដើម្បីកុំឲ្យកូរ៉េខាងជើងខឹងសម្បាដូចកាលពីមុនទៀត។

លោក លី ជីនវូ អ្នកនាំពាក្យក្រសួង ការពារជាតិកូរ៉េខាងត្បូង បានថ្លែងក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា សមយុទ្ធយោធារួមប្រចាំឆ្នាំរវាងទីក្រុងសេអ៊ូល នឹងទី ក្រុងវ៉ាស៊ីនតោន នឹងត្រូវប្រព្រឹត្តទៅតាម គម្រោងដដែល។ ប៉ុន្តែលោក Lee បាន គូសបញ្ជាក់យ៉ាងដូច្នេះវិញថា យោធាកូរ៉េ ខាងត្បូង នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថ ភាព ព្យាយាមយ៉ាងណាកុំឲ្យលំហាត់ យោធានាពេលខាងមុខនោះ មានភាព បើកចំហខ្លាំង ឬត្រូវបានផ្សព្វផ្សាយយ៉ាង គគ្រឹកគគ្រេងនោះឡើយ។

គួរជម្រាបថា ការបញ្ជាក់របស់អ្នកនាំ ពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង ត្រូវ បានធ្វើឡើង បន្ទាប់ពីប្រមុខការពារជាតិ កូរ៉េខាងត្បូង លោក សុង យាំុងមូ និងសម ភាគីអាមេរិក លោក ចេមស៍ ម៉ាត់ទីស បានបើកកិច្ចពិភាក្សានៅឯឱកាសចូលរួមកិច្ចប្រជុំសន្តិសុខអាស៊ី នៅប្រទេសសិង្ហបុរី ឬកិច្ចសន្ទនា ហ្សាគ្រីឡា។ លោក Song និង លោក Mattis បានព្រមព្រៀងគ្នាធ្វើ យ៉ាងណា កុំឲ្យសមយុទ្ធយោធារួមនាពេលអនាគតមានភាពសំញែងខ្លាំងពេក៕ ម៉ែវ សាធី


ចែករំលែក៖