លោក Zinedine Zidaneបានប្រាប់ពីមូលហេតុដែលធ្វើឲ្យគាត់សម្រេច ចិត្តដើរចេញពីក្រុមយក្សអេស្ប៉ាញReal Madridដោយមិនស្តាយស្រណោះថា មកពីរឿងខ្វែងគំនិតគ្នាជាមួយនឹងប្រធានក្លិបក្នុងការទិញកីឡាករនៅអង់គ្លេស។
អ្នកចាត់ការទូទៅសញ្ជាតិបារាំងលោក Zidane ចង់ទិញ Hazard ពីក្លិបតោខៀវ Chelsea ប៉ុន្តែប្រធានReal Madridលោក Florentino Perez ចង់នាំអ្នកចាំទីសញ្ជាតិអេស្ប៉ាញ De Gea ពីក្លិប Manchester United មកទឹកដីអេស្ប៉ាញវិញ។
Zidane ប្រាប់មូលហេតុថា បច្ចុប្បន្នមានអ្នកចាំទីល្អលេខ១ Keylor Navas ដែលស្ថិតក្នុងជម្រើសទៅហើយ មិនចាំបាច់ទៅទិញ De Gea ឡើយ។ ក្រោយពេលសម្រេចចិត្តដើរចេញបន្ទាប់ពីកាន់បាន២ឆ្នាំកន្លះ លោក Zidaneបានប្រាប់ Perez ថា លោកអស់ពាក្យនិយាយហើយ មានតែទុកឲ្យប្រធានក្លិបថែរក្សាក្រុមដោយខ្លួនឯង។
បច្ចុប្បន្នបេក្ខជនដែលអាចនឹងមកដឹកនាំក្រុម Real Madrid មានដូចជា លោក Arsene Wenger អតីតគ្រូបង្វឹកArsenal លោក Mauricio Pochettinoគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham និង អតីតខ្សែបម្រើក្លិបReal Madrid កីឡាករ Guti ៕ ដេវីត