ព័ត៌មានទាន់ហេតុការណ៍៖

សេះបង្កង់ Juventus ទិញខ្សែបម្រើប្រេស៊ីល Douglas Costa ជាកីឡាករអចិន្រ្តៃយ៍

ចែករំលែក៖

ក្រុមសេះបង្កង់Juventus បានសម្រេចចិត្ត ទិញខ្សែបំរើប្រេស៊ីលDouglas Costa របស់ប្រេស៊ីល ជាកីឡាករអចិន្រ្តៃយ៍ពីក្រុមBayern Munichក្នុងតម្លៃខ្លួន៣៥,២លានផោន ស្មើនឹង៤០លានអឺរ៉ូ។

កីឡាករវ័យ២៧ឆ្នាំរូបនេះត្រូវបានក្លិបសេះបង្កង់ខ្ចីជើងរយៈពេល១ឆ្នាំកាលពីរដូវកាលមុន ហើយក្រោយក្រុមនេះទទួលបានជោគជ័យខ្លាំង ធ្វើឲ្យពួកគេសម្រេចចិត្តទិញ Douglas Costaជាកីឡាករផ្តាច់មុខរបស់ខ្លួនតែម្តង។

ខ្សែបម្រើស្លាបDouglas Costa រកបាន៦ប្រកួតកាលពីររដូវកាលមុនជួយ ក្រុមសេះបង្កង់Juventus ដែលដឹកនាំដោយលោកMassimiliano Allegriឈ្នះជើងឯកអ៊ីតាលី Serie A និងអ៊ីតាលី Cup។

Douglas Costa ក៏កំពុងតែមានវត្តមានជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីល ក្នុងយុទ្ធនាការដណ្តើមជើងឯកWorld Cupនៅក្នុងប្រទេសរុស្ស៊ីផងដែរ ៕ ដេវីត


ចែករំលែក៖