ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកវាលវែងអប់រំមុខសញ្ញាចាប់យកដីព្រៃខុសច្បាប់៦នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នគរបាលជំនាញយុត្តិធម៌នៃអធិការដ្ឋាននគរបាលវាលវែង ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចាប់យកដីព្រៃខុសច្បាប់ចំនួន ៦នាក់ ខណៈពួកគាត់ចាញ់បោកឃោនាមេខ្យល់បំផុសបំផុលថា មានការចែកដីធ្លី នៅឃុំថ្មដាព្រំដែនកម្ពុជា-ថៃ ។

ហេតុការណ៍ខាងលើធ្វើឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅភូមិកណ្ដាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនសង្ស័យទាំងចំនួន ៦នាក់ដែលបានធ្វើការអប់រំ ទី១ ឈ្មោះ សាន់ ណុប អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ ឡេង ស្រិន ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ ទី៣ ឈ្មោះ ឈឿន ផាន់ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ៣នាក់រស់នៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទី៤ ឈ្មោះ ឌឹម ចាន់ដារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគីឡូ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ទី៥ ឈ្មោះ ឌឿន ឌី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបួរុន ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង និងទី៦ ឈ្មោះ សឿន ម៉ាឡៃ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រះស្រែ ឃុំស្ទឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។

លោក អធិការបន្តទៀតថា ចំពោះជនសង្ស័យចំនួន ៦នាក់បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ជប់ការធ្វើសកម្មភាព បន្ទាប់ពីពួកចាញ់បោកមេខ្យល់ថាមានការចែកដីព្រៃខុសច្បាប់ ស្ថិតក្នុងនៅភូមិកណ្ដាល ឃុំថ្មដា ស្រុកវាលវែងខាងលើ ហើយសមត្ថកិច្ចនគរបាលរួមអាជ្ញាធរបន្តការបើកអង្កេតវែកមុខរកមេខ្យល់នោះផងដែរ៕ ប៉ឹម ពិន


ចែករំលែក៖