ព័ត៌មានទាន់ហេតុការណ៍៖

អ្នករកជ័រក្នុងព្រៃប្រទះឃើញកាំភ្លើងអាកា១ដើមរើសយកមកប្រគល់ជូននគរបាល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋម្នាក់បានចូលព្រៃដើម្បីរកកាច់ជ័រប្រទះឃើញកាំភ្លើង ១ដើម រាយការណ៍ប្រាប់អាជ្ញាធរ និងរើសយកមកប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាល ដើម្បីរក្សាទុកជាបណ្ដោះអាសន្ន ។

ប្រជាពលរដ្ឋឈ្មោះ ខុម ឃឺត ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាននិយាយប្រាប់អាជ្ញាធរមានសមត្ថកិច្ចនគរបាលមូលដ្ឋានថា កាំភ្លើងនោះគាត់បានប្រទះឃើញនៅក្នុងព្រៃត្រង់ចំណុចអណ្ដូងគ្រាំ ស្ថិតក្នុងវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ កន្លងមកនេះ នៅគ្រាដែលគាត់ចូលព្រៃដើម្បីដើររកកាច់ជ័រ ។

នគរបាលបានឲ្យដឹងដែរថា កាំភ្លើងដែលប្រជារដ្ឋប្រទះឃើញរើសយកមកប្រគល់ជូន ០១ដើមនោះ ធន់អាកា ៤៧ លេខ ០២០១ គុណភាព ៦០% និងបង់ចំនួន ០១ផងដែរ ហើយបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរកាតជាបណ្ណោះអាសន្ន ៕ ប៉ឹម ពិន


ចែករំលែក៖