ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកសម្ពោធវិទ្យស្ថានថ្មីនៅតៃវ៉ាន់មានតម្លៃជាង២៥០លានដុល្លារ

ចែករំលែក៖

ក្នុងពេលដែលរដ្ឋមន្ត្រីការបរទេស អាមេរិក ទៅកាន់សិង្ហបុរី ជួបពិភាក្សាជា មួយកូរ៉េខាងជើង ជំនួយការរដ្ឋមន្ត្រីការ បរទេសលោក Marie Royce បានទៅតៃវ៉ាន់ដើម្បីសម្ពោធវិទ្យាស្ថាន និងជាការិយា ល័យការទូត(កុងស៊ុល) នៅតៃវ៉ាន់។

សារព័ត៌មាន Taiwan news បានដកស្រង់សម្តីអ្នកនាំពាក្យស្ថានកុងស៊ុលអាមេរិកនៅតៃវ៉ាន់ថា ប្រាក់ចំណាយសម្រាប់ សាងសង់ វិទ្យាស្ថានខាងលើមានតម្លៃដល់ទៅជាង២៥០លានដុល្លារ ដែលជាការ បង្ហាញពីការសន្យារបស់អាមេរិកចំពោះតៃវ៉ាន់។

សារព័ត៌មាន Southern china morning post របស់ហុងកុងបានផ្សាយថា ជាការខិតខំដើម្បីធ្វើឲ្យទំនាក់ទំនងល្អប្រសើរជា មួយចិន ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូន តំណាងថ្នាក់ទាបទៅសម្ពោធ វិទ្យាស្ថាន ដែលមានទីតាំងនិងអគារដូចស្ថានទូតនៅតៃវ៉ាន់ កើតឡើងចំពេលដែល លោកត្រាំ និងលោក គីម ជុងអ៊ុន ជួបគ្នានៅសិង្ហបុរី គឺជាចេតនារបស់អាមេរិក ដើម្បីកំុឲ្យមានការចាប់អារម្មណ៍ពីក្រុមសារព័ត៌មាន អាចបង្កឲ្យមានភាពតានតឹងជាមួយចិន។ ដោយសារតែវ៉ានជាផ្នែកមួយនៃទឹកដីចិន ហើយអាមេរិកបានសន្យាគោរពចិនតែ មួយ។

ការបើកសម្ពោធវិទ្យាស្ថានអាមេរិកប្រចាំកោះតៃវ៉ាន់ នៅថ្ងៃអង្គារទី ១២មិថុនា នេះ មិនមានមន្ត្រីថ្នាក់រដ្ឋមន្ត្រីទៅចូលរួមឡើយ ។ វិទ្យាស្ថាន ដែលក្នុងការពិត ជាក់ស្តែង មានស្ថានទូតអាមេរិកប្រចាំ តៃវ៉ាន់ តាំងនៅខាងក្នុងមួយចំណែកផង។

មានព័ត៌មានលេចឮជាច្រើនថា លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ អាច នឹងអញ្ជើញមកចូលរួមបើកសម្ពោធវិទ្យាស្ថានអាមេរិកប្រចាំតៃវ៉ាន់ American Institute of Taiwan នេះផង។ ប្រសិនបើ ជាការពិត លោក ប៉ុលតុន ជាឥស្សរជនជាន់ខ្ពស់បំផុតរបស់អាមេរិកដំបូងគេ ដែលមក ជាន់ទឹកដីតៃវ៉ាន់ គិតចាប់តាំងពីឆ្នាំ១៩៧៩ មក។ ការនេះនឹងពិតជាធ្វើប៉េកាំងច្រឡោតខឹងខ្លាំងជាក់ជាពុំខាន។

សារព័ត៌មានតៃវ៉ាន់ បានលើកបន្ថែម ទៀតថា សមាជិករដ្ឋាភិបាលអាមេរិក រដ្ឋ មន្ត្រីក្រសួងសុខាភិបាល ក៏នឹងបង្ហាញវត្តមាននៅថ្ងៃអង្គារនោះដែរ។ ប៉ុន្តែ បើតាមប្រភពរបស់វិទ្យាស្ថានអាមេរិកប្រចាំតៃវ៉ាន់ គឺតំណាងជាន់ខ្ពស់នៃក្រសួងការបរទេសទទួលបន្ទុកកិច្ចការវប្បធម៌ លោក ស្រី ម៉ារី រ៉យ្ស Marie Royce ទេដែលជាអ្នកមកចូលរួមបើកកម្មវិធីនិងបំពេញទស្សនកិច្ចនៅលើកោះពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤មិថុនា នោះ។

លោកស្រី Royce ក៏នឹងត្រូវជួបពិភាក្សាជាមួយអាជ្ញាធរតៃវ៉ាន់ ដើម្បីជជែកអំពី ប្រធានបទជាច្រើន ដូចជាការផ្លាស់ប្តូរ ពាណិជ្ជកម្ម និងបង្កើតភាពជាដៃគូរវាង អាមេរិកនឹងតៃវ៉ាន់។ នេះបើតាមប្រភពពី វិទ្យាស្ថានដដែល។ លោកស្រី Royce ជាភរិយារបស់លោក Ed Royce ប្រធាន គណៈកម្មការសភាអាមេរិក ទទួលកិច្ចការ បរទេសគាំទ្រតៃវ៉ាន់។

ទាក់ទងនឹងវិទ្យាស្ថានអាមេរិកនៅតៃវ៉ាន់វិញ ការិយាល័យនេះត្រូវបានសាងសង់រួចស្រេចក្នុងរយៈពេលតែ៩ឆ្នាំ ដោយចំណាយអស់ទឹកប្រាក់ប្រមាណ២៥០លាន ដុល្លារ។ វិទ្យាស្ថាននេះ ក៏នឹងទទួលបើកការិយាល័យមួយដែលការងារជាក់ស្តែងជាស្ថានទូតអាមេរិកប្រចាំតៃវ៉ាន់ដែរ។

សូមបញ្ជាក់ថា វ៉ាស៊ីនតោន បានផ្តាច់ ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់នៅឆ្នាំ ១៩៧៩ ដើម្បីទទួលស្គាល់របបក្រុងប៉េ កាំង ប៉ុន្តែអាមេរិកនៅតែរក្សាភាពជាសម្ពន្ធមិត្តជាមួយកោះដ៏មានអំណាច និងជាអ្នកផ្គត់ផ្គង់លំដាប់លេខមួយខាងលក់អាវុធឱ្យតៃវ៉ាន់។ តាំងពីពេលនោះមក រាល់គ្រប់ ទំនាក់ទំនងអាមេរិក-តៃវ៉ាន់ ត្រូវធ្វើដោយ លាក់លៀម ដើម្បីកុំឱ្យចិនរង្គាសចិត្ត។ សម្រាប់ប៉េកាំង តៃវ៉ាន់ជាចំណែកមួយ របស់ចិនដែលគេចង់ក្រសោបយកពេលណាក៏បាន៕ ម៉ែវ សាធី


ចែករំលែក៖