កីឡាករAntoine Griezmann ខ្សែប្រយុទ្ធអន្តរជាតិបារាំងបានប្រកាសថា គាត់បដិសេធការផ្លាស់ទៅកាន់ក្លិបBarcelonaក្នុងតម្លៃខ្លួន៨៧លានផោនដើម្បីបន្តលេងឲ្យក្រុមAtletico Madridទៀត។
កីឡាករវ័យ២៧ឆ្នាំរូបនេះចង់សម្រេចពីអនាគតឲ្យច្បាស់លាស់ក្រោយពីចូលរួមជាមួយ ក្រុមជម្រើសជាតិមាន់គកបារាំងនៅ World Cup សិន។ គាត់បានថ្លែងនៅក្នុងកម្មវិធី ទូរទស្សន៍របស់អេស្ប៉ាញមួយថា “ខ្ញុំសម្រេចចិត្តថានៅលេងឲ្យAtletico Madridទៀត”។
Griezmann ផ្លាស់ពី Real Sociedad មក Atletico Madrid ក្រោយចប់ World Cup 2014 ហើយមកទល់ពេលនេះរកគ្រាប់បាល់បាន១១២ដងសម្រាប់ក្រុមលោក Diego Simeone។ គេកំពុងមានកិច្ចសន្យាជាមួយ Atletico Madrid ដល់ឆ្នាំ២០២២៕ ដេវីត

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច