ព័ត៌មានទាន់ហេតុការណ៍៖

មហាសេដ្ឋីពិភពលោកបច្ចុប្បន្នបានទៅលើប្រធានក្រុមហ៊ុន Amazon

ចែករំលែក៖

ជាច្រើនឆ្នាំកន្លងមកម្ចាស់ក្រុមហ៊ុន Microsoft លោក Bill Gates គឺជា មហា សេដ្ឋីទីមួយលើពិភពលោក ចូលនិវត្តន៍ និងចំណាយប្រាក់ជាច្រើនសម្រាប់សកម្មភាពមនុស្សធម៌ បានធ្វើឲ្យលោកបាត់បង់ប្រាក់ជាច្រើន និងបាត់តំណែងជាមហាសេដ្ឋីទីមួយពិភពលោក។

តាមទស្សនាវដ្តី Forbes បានផ្សាយថា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនយក្ស អាមេរិក Amazon លោក ចេហ្វ បេហ្សូស (Jeff Bezos) បានក្លាយជាអ្នកមានជាងគេបំផុតនៅលើពិភពលោក ជាមួយទ្រព្យ សម្បត្តិដុល ១៤១.៩ពាន់លានដុល្លារ។ នេះបើតាមទស្សនាវដ្តី Forbes ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ ២០១៨។

ទស្សនាវដ្ដីអាមេរិក Forbes នៅក្នុង បញ្ជីឈ្មោះសេដ្ឋីពាន់លានរបស់ខ្លួន ចេញ ផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ បានដាក់ ឈ្មោះ Bezos នៅលើគេនៃបញ្ជី ដោយ ទ្រព្យសម្បត្តិរបស់លោកកើនឡើងច្រើនជាង៥ពាន់លានដុល្លារ ចាប់តាំងពីថ្ងៃទី១ ខែមិថុនាមក។

ចំណែកឯ លោក Bill Gates ស្ថាប និកក្រុមហ៊ុន Microsoft បានធ្លាក់មកនៅ ចំណាត់ថ្នាក់លេខ ២ ក្នុងនាមជាអ្នកមានជាងគេនៅលើពិភពលោកជាមួយទ្រព្យ សម្បត្តិ ៩២.៩ពាន់លានដុល្លារ ខណៈលោក Warren Buffet ដែលជាអ្នកជំនួញដ៏ជោគជ័យម្នាក់នៅក្នុងលោក ឈរនៅលេខ រៀងទី ៣ ដោយមានទ្រព្យ ៨២.២ពាន់ លានដុល្លារ។

គួរជម្រាបថា បើតាម Forbes ក្រុមហ៊ុន Amazon របស់លោក Bezos បានឈរ នៅចំណាត់ថ្នាក់ទី ៨ នៃបញ្ជីឈ្មោះក្រុម ហ៊ុន អាមេរិកធំជាងគេបំផុតប្រចាំឆ្នាំ២០១៨ ជាមួយប្រាក់ចំណូល ១៧៧.៨៧ពាន់ លានដុល្លារ៕ ម៉ែវ សាធី


ចែករំលែក៖