ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកប្រេងLPGបុករថយន្តហាយឡែនរងការខូចខាតហើយព្យាយាមបើករត់ត្រូវរថយន្តរងគ្រោះដេញឃាត់បានវិញ

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តដឹងប្រេងឥន្ទះក្រុមហ៊ុន LPG បានបើកបុករថយន្តហាយឡែនឌ័រពីក្រោយបណ្តាលឲ្យរងការខូចខាតកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨​ នៅចំណុចជិតស្តុបណូគារ​ តាមបណ្តោយផ្លូវលេខ២៧១​ ស្ថិតក្នុងសង្កាត់អូបែកក្អម​ ខណ្ឌសែនសុខ​ហើយរថយន្តបង្កបានព្យាយាមបើករត់រហូតមកដល់ជិតមន្ទីរពេទ្យបញ្ញាស័ក្ក​ ផ្លូវ២៧១​ សង្កាត់បឹងទំពុន​ ខណ្ឌមានជ័យ​ ទើបម្ចាស់រថយន្តរងគ្រោះដេញឃាត់បានវិញ ។

តាមសាក្សីបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តហាយឡែនឌ័រ​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ2L 6636 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយលេខ២៧១​ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកប្រេឥន្ទនះរបស់ក្រុមហ៊ុន LPG​ ពាក់ស្លាកលេខភ្នំពេញ3B 4865 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយ ហើយបានជ្រុលបុកគូទរថយន្តហាយឡែនឌ័រពីក្រោយបណ្តាលឲ្យបែកស្តុបខាងឆ្វេងរងការខូចខាត ។

សាក្សីដដែលបានបន្តថា​ភ្លាមៗនោះ រថយន្តបង្កបានព្យាយាមបើករត់រហូតមកដល់ជិតមន្ទីរពេទ្យបញ្ញាស័ក្ក​ ផ្លូវ២៧១​ សង្កាត់បឹងទំពុន​ ខណ្ឌមានជ័យ​ ទើបម្ចាស់រថយន្តរងគ្រោះដេញឃាត់បានវិញ ។

ក្រោយពេលកើតហេតុដំណាងម្ចាស់រថយន្តបង្កចេញថ្លៃខូចដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ សុខាសែន


ចែករំលែក៖