ព័ត៌មានទាន់ហេតុការណ៍៖

ការបាញ់ប្រហារជាបន្តបន្ទាប់បានកើតឡើងនៅអឺរ៉ុប

ចែករំលែក៖

ការបាញ់ប្រហារនៅអឺរ៉ុបកំពុងតែក្លាយទៅជាក្តីកង្វល់យ៉ាងខ្លាំង ដល់រដ្ឋាភិបាល ដោយរយៈពេលកន្លងមកមានការវាយ ប្រហារអត់ឈប់ឈរ ទាំងគំនុំផ្ទាល់ខ្លួនក៏ ដូចជាការ វាយប្រហារភេរវកម្ម ។

កាលពីពីថ្ងៃទី១៨ ខែមិថុនា មានការ ផ្ទុះអាវុធនៅទីក្រុង Malmo ភាគខាងត្បូង ប្រទេសស៊ុយអែត បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់និងរបួស។ហេតុការណ៍បាញ់ប្រហារកើតឡើងនៅវេលាម៉ោង ២០ ដោយបុរសម្នាក់ប្រើកាំភ្លើងស្វ័យប្រវត្តិ បាញ់ទៅលើហ្វូងមនុស្ស ដែលអបអរនូវ ជ័យ ជម្នះរបស់ក្រុមជម្រើសជាតិ ទៅលើ ក្រុមកូរ៉េខាងត្បូង ក្នុងការប្រកួតវើលខាប់នៅរុស្ស៊ី។ការបាញ់ប្រហារនោះបណ្តាល ឲ្យមនុស្ស៥នាក់រងរបួសក្នុងនោះមានពីរនាក់ស្លាប់ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសាររបួសធ្ងន់។ ប៉ូលិសមិនទាន់អាច និងសន្និដ្ឋានថា នេះជាការវាយប្រហារ ភេរវកម្មឬ ក៏ជារឿងផ្ទាល់ខ្លួននោះនៅ ឡើយ។

កន្លងមកក៏មានករណីបើករថយន្តបំបុកហ្វូងមនុស្សកំពុងធ្វើដំណើរនៅទីក្រុងមូស្គូក្រោយការប្រកួតបាល់ទាត់ផងដែរ។ កាលពីយប់ថ្ងៃទី១៦ខែមិថុនា នៅ ទីលាន ក្រហម មានករណីបើករថយន្តបំបុកហ្វូង មនុស្ស ដែលធ្វើដំណើរថ្មើរជើងបណ្តាល ឲ្យមានអ្នករបួសជាច្រើន។ អ្នកបើករថយន្តបំបុកគឺជាជនជាតិអ៊ិស្លាមមកពីប្រទេស Kyrgyzstan ត្រូវបានចាប់ខ្លួន។

ការបើករថយន្តបំបុកខាងលើបណ្តាលឲ្យមានអ្នករងរបួស ៨នាក់ ក្នុងនោះ មាន ជនជាតិមិុចស៊ីកូ ២នាក់ ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ដោយសារតែផ្លូវ ថ្នល់ធំ ទើបធ្វើឲ្យអ្នកដំណើរ អាចគេច ចេញទាន់ពេល។

ក្រោយហេតុការណ៍កើតឡើង អ្នក បើកបរត្រូវបានចាប់ខ្លួន ហើយឆែកឆេរ ឃើញមានលិខិតបើកបរ នៅតំបន់ Kyrgyzstan អតីតសហភាពសូវៀត ដែលមានភាគច្រើនជាអ្នកកាន់សាសនាអ៊ិស្លាម ។

ចំណែកនៅក្នុងប្រទេសបារាំងវិញគីជាការវាយប្រហារភេរវកម្ម ដោយកាំបិតបង្កឡើងដោយស្ត្រីម្នាក់។ ស្រ្តីម្នាក់បានស្រែកខ្លាំងៗនូវពាក្យថា « Allahu Akbar» (ព្រះ Allah ដ៏អស្ចារ្យ) រួចវាយប្រហារដោយប្រើកាំបិតនៅក្នុងផ្សារទំនើប បណ្តាលឲ្យ មនុស្ស២នាក់រងរបួស។ ហេតុការណ៍ខាងលើកើតឡើងនៅក្នុងផ្សារទំនើប La Seyne Surmer ស្ថិតនៅក្នុងតំបន់ភាគខាងត្បូង ប្រទេសបារាំង ។

ជនដៃដល់ស្លៀកពាក់អាវខោពណ៌ខ្មៅ ពាក់ស្បៃមុខ តាមបែបអ៊ិស្លាម ត្រូវបានបុគ្គ លិកផ្សារទំនើប ចាប់ខ្លួនរួមបញ្ជូនទៅឲ្យ ប៉ូលិស ។

បណ្តាញផ្សព្វផ្សាយ Europe 1 បានដក ស្រង់សម្តីរដ្ឋអាជ្ញា Toulon mernard Marchal បញ្ជាក់ថា អតិថិជន អាយុ ៦០ឆ្នាំ នៅផ្សារទំនើបរងរបួស ត្រង់ដើមទ្រូងត្រូវ បញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកស្ត្រីជា បុគ្គលិកទូទាត់ប្រាក់អីវ៉ាន់រងរបួសស្រាល៕ ម៉ែវ សាធី


ចែករំលែក៖