ចិនមានហេតុផលរបស់ខ្លួននៅក្នុងការបង្កើនចំនួនក្បាលគ្រាប់បរមាណូក្នុងពេលដែលប្រទេសផ្សេងទៀតកាត់បន្ថយ។ ការបង្កើនក្បាលគ្រាប់បរមាណូរបស់ចិន គឺក្នុងពេលដែលកូរ៉េខាងជើងសម្រេចលុបបំបាត់បរមាណូ តាមការព្រមព្រៀងជាមួយអាមេ រិក។
តាមរបាយការណ៍របស់អង្គការ ស្រាវ ជ្រាវពីសន្តិភាព អន្តរជាតិ SIPRI ចិនគឺជា ប្រទេសបរមាណូ តែមួយគត់ក្នុងចំណោមប្រទេសមហាអំណាចបរមាណូផ្សេងទៀតដែលបានបង្កើនចំនួនក្បាលគ្រាប់បរមាណូរបស់ខ្លួននៅក្នុងឆ្នាំ២០១៧ ។ តាមតួ លេខរបស់SIPRI បច្ចុប្បន្ននៅលើ ពិភពលោក មានក្បាលគ្រប់បរមាណូ (អាវុធប្រល័យលោក)រហូតដល់ទៅ ១៤.៤៦៥គ្រាប់ នៅក្នុង៩ប្រទេស ក្នុង នោះមាន អាមេរិក រុស្ស៊ី បារាំង អង់គ្លេស ចិន ឥណ្ឌា ប៉ាគីស្ថាន អីុស្រាអែល និង កូរ៉េខាងជើង ។
នៅពេលនេះរដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្រេចបន្ថែមចំនួនក្បាលគ្រាប់បរមាណូ របស់ខ្លួនចូលក្នុងឃ្លាំងគ្រាប់យុទ្ធសាស្ត្រនៅឆ្នាំ២០១៧ ដោយចិនបង្កើនពី ២៧០គ្រាប់ ឡើងដល់ ២៨០គ្រាប់ មាន ន័យថា ចិនបង្កើន១០គ្រាប់បន្ថែមទៀត ។ ចំណែកប្រទេសផ្សេងទៀតមានអាមេរិក រុស្ស៊ី បារាំង បានកាត់បន្ថយចំនួនក្បាលគ្រាប់របស់ខ្លួន។
ប្រទេសមហាអំណាចបរមាណូអាមេ រិក រុស្ស៊ី បានកាត់បន្ថយជាច្រើនជាក់ស្តែង រុស្ស៊ីកាត់បន្ថយពី ៧០០០គ្រាប់បែក បរមាណូ នៅសល់តែ ៦,៥៨០គ្រាប់ ប៉ុណ្ណោះ ។ចំណែកអាមេរិក ក៏បានកាត់ បន្ថយពី៦,៨០០គ្រាប់នៅសល់តែ ៦,៤៥០ គ្រាប់ប៉ុណ្ណោះ។
តាមអង្គការSIPRI ប្រទេសឥណ្ឌា មាន ក្បាលគ្រាប់បរមាណូ ពី ១៣០-១៤០គ្រាប់ ,ប៉ាគីស្ថាន មានពី ១៤០-១៥០គ្រាប់ ,អីុស្រាអែលមាន ៨០គ្រាប់ និងកូរ៉េខាង ជើង មានប្រហែល១០គ្រាប់។
ប្រទេសអង់គ្លេស គឺជាប្រទេសមួយក្នុងចំណោម៥ប្រទេសដែលមិនកាត់បន្ថយ ចំនួនក្បាលគ្រាប់បរមាណូ ដោយអង់គ្លេស ពេលនេះមាន ២១៥គ្រាប់ ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា ការដែលចិនបង្កើនក្បាលគ្រាប់បរមាណូរបស់ខ្លួន ក្នុងពេលដែលកូរ៉ែខាជើង កាត់បន្ថយ ហើយក្បាលគ្រាប់ដែលបាន បន្ថែមនោះគឺទុកដើម្បីការពារកូរ៉េខាងជើង ទប់ស្កាត់ការវាយប្រហារ ពីសត្រូវក្រោយ ការកាត់លុបបំបាត់។ អ្វីដែលគាប់ជួននោះគឺការបង្កើនចំនួនក្បាលគ្រាប់បរមាណូ របស់ចិន ស្មើនឹងចំនួនក្បាលគ្រាប់បរមាណូរបស់កូរ៉េខាងជើង។
បច្ចុប្បន្ន កូរ៉េខាងជើងបានចាត់ទុកចិនគឺជាបងធំរបស់ខ្លួន ដោយបានផ្ញើវាសនា កូរ៉េខាងជើង នៅលើប្រទេសចិន ។ សកម្មភាពរបស់កូរ៉េខាងជើង កើត ឡើងក្រោយពេលដែល សភាចិនបានអនុ ម័តឲ្យមេដឹកនាំ ស៊ី ជីនពីង កាន់តំណែង កំពូលអស់មួយជីវិត ។ទាំងនោះហើយ បានផ្តល់ទំនុកចិត្តខ្ពស់ដល់កូរ៉េខាងជើង ក្នុងការផ្ញើវាសនា ។
សកម្មភាពបានបង្ហាញ យ៉ាងច្បាស់ តាមរយៈដំណើរទស្សនកិច្ចទៅកាន់ចិនជាបន្តបន្ទាប់ របស់មេដឹកនាំកូរ៉េខាងជើង ក៏ដូច ជាមន្ត្រីជាន់ខ្ពស់នានា ។ សូម្បីតែនៅ ក្នុងខួបកំណើតលោកស៊ី ជីនពីង លោក គីម ជុងអ៊ុន បានផ្ញើផ្កាជូនពរ ជារឿង មិន ដែលកើតឡើងពីមុនមកឡើយ៕ ម៉ែវ សាធី