ខេត្តស្វាយរៀង៖ រឿងករណីឃាដកម្មសម្លាប់បុរសជនជាតិម៉ាឡេស៊ី នៅក្នុងបន្ទប់ទឹកភោជនីយ៍ដ្ឋានស៊ីឡាយ ក្រុងបាវិតត្រូវបានបំបែកសំណុំរឿងហើយ ខណៈឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយគ្រាន់តែរឿងទំនាស់បន្តិចបន្តួច ដណ្ដើមកន្លែងដេកតែប៉ុណ្ណ្ណោះ ។
ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងនៅរសៀលថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងបន្ទប់បុគ្គលិកកាស៊ីណូហ្គោដឡាក់ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ។
ពាក់ពន្ធ័នឹងករណីនេះមន្ត្រីអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថាក្រោមការចង្អុលបង្ហារបស់លោកឧត្តមសេន្តមសេនីយ៍ត្រីសែវុទ្ធីមេបញ្ជាការកងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ ខណៈធ្វើការស្រាវជ្រាវយ៉ាងសស្រាក់សស្រាំម៉ត់ចត់ ទើបឈានទៅរកការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្ម កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០២ និង៣០នាទី រំលងអធ្រាត្រ នៅចំណុចភោជនីយដ្ឋានស៊ីឡាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបន្តថាជនសង្ស័យ ដែលឃាត់ខ្លួនមានឈ្មោះ សៀម ឆៃដែន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រានស្រុកកំណើតនៅខេត្តកំពង់ចាម ។
ចំណែកជនរងគ្រោះមានឈ្មោះ ខាសេន ស៊ិនគាសេង (CARSEN TION KAI SENG) ភេទប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្រុកកំណើតនៅក្រុងសារ៉ាវ៉ក ប្រទេសម៉ាឡេស៊ី ។
បើតាមជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាមូលហេតុរូបគេខឹង ជនរងគ្រោះដណ្ដើមកន្លែងដេក ទើបធ្វើឲ្យខឹងក៏ធ្វើសកម្មភាពបែបនេះតែម្ដង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូន ខ្លួនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
សូមរំលឹកឡើងវិញថា មានការភ្ញាក់ផ្អើលទាំងយប់ប្រទះឃើញបុរសជនជាតិម៉ាឡេសុីម្នាក់ដេកស្លាប់ ក្នុងថ្លុកឈាមសង្ស័យគេវាយសម្លាប់នៅក្នុងបន្ទប់ទឹកផ្សារាត្រីក្រុងបាវិត ភ្ញាក់ផ្អើលដល់សមត្ថកិច្ច នៅវេលាម៉ោង២ និង៣២នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចបន្ទប់ទឹកផ្សា់ររាត្រី ជាប់ភោជនីយ៍ដ្ឋានស៊ីឡាយ ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានមកដល់កន្លែងកើតហេតុ ពិនិត្យសាសពឃេីញថាមានដាច់ក្បាលខាងក្រោយ១០x៦ CM និងភ្នែកខាងឆ្វេងជាំ៦x៣CM ក្រោយពីពិនិត្យលើខ្លួនសាកសពរួចសមត្ថកិច្ច និងគ្រួពេទ្យបានសន្និដ្ឋានថាករណីនេះពិតជាករណីឃាតកម្មពិតប្រាដកមែន ៕ យឹម សុថាន