ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរដ្ឋទូតអាមេរិកប្រកាសដកខ្លួនចេញពីគណៈកម្មាធិការសិទ្ធិមនុស្សអន្តរជាតិ

ចែករំលែក៖

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Laley កាលពីថ្ងៃទី១៩ ខែមិថុនា បានប្រកាសដកអាមេរិកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអន្តរជាតិ ដោយសារតែអង្គការមួយនេះមិន ផ្តល់តម្លាភាពដល់អុីស្រាអែល។

នៅក្នុងសន្និសីទកាសែតជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នៅទីក្រុងវ៉ាស៊ីនតោន លោកស្រី Haley បញ្ជាក់ថា «យើងបានសម្រេចដក ខ្លួនចេញពីអង្គការសិទ្ធិមនុស្សអន្តរជាតិ និងសន្យាថា យើងមិនអនុញ្ញាតឲ្យខ្លួន យើងចូលរួមបន្តជាផ្នែកមួយនៃអង្គការ មនុស្សធម៌ក្លែងក្លាយនោះឡើយ»។

កន្លងមកថ្មីៗនេះ ក្រោយការសម្រេច របស់អាមេរិក អ្នកនាំពាក្យអង្គការសហ ប្រជាជាតិ លោក Stephane បានបញ្ជាក់ថា «ជាការពិតណាស់ អគ្គលេខាធិការបានជឿជាក់ទៅលើបណ្តាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងការចូលរួម យ៉ាងសកម្មរបស់សមាជិក។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានរិះ គន់ដល់ការសម្រេចរបស់អាមេរិកដោយព្រមានថា ការដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីន តោន អវត្តមាននៅក្នុងអង្គការកំពូលស្តីពីសិទ្ធិមនុស្សមួយនេះ នឹងជំរុញឲ្យរដ្ឋាភិបាល ប្រទេសផ្សេងទៀតបន្តរំលោភបំពានសិទ្ធិមនុស្ស បង្កឲ្យមានវិបត្តិទ្រង់ទ្រាយធំលើ ពិភពលោក។

ការណ៍ដែលអាមេរិករិះគន់ដល់គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការដោយសារតែអុីស្រាអែល ក្លាយជាប្រទេសតែ មួយគត់ ដែលបំពានទាំងស្រុងនៅជំពូក មួយ ក្នុងចំណោមជំពូកក្នុងមាត្រានៃអង្គការ សិទ្ធិមនុស្ស ដោយសារតែអុីស្រាអែលគ្រប់គ្រងដែនដីប៉ាឡេស្ទីនដោយខុសច្បាប់ ដែលជាប្រធានបទ ពិភាក្សាជារៀងរាល់ឆ្នាំរបស់អង្គការមួយនេះ។

អាមេរិកបានបដិសេធចូលរួមនៅក្នុង គណៈកម្មាធិការសិទ្ធិមនុស្ស ក្រោយអង្គ ការមួយនេះបានបង្កើតឡើងនៅឆ្នាំ២០០៦ ក្នុងពេលដែលអតីតប្រធានាធិបតី ប៊ូស នៅជាប្រធានាធិបតី។ នៅឆ្នាំ២០០៩ ក្រោយពេលដែល លោក អូបាម៉ា ឡើង កាន់តំណែង ទើបអាមេរិកចូលរួមនៅក្នុង អង្គការមួយនេះ។

ចាប់តាំងពីប្រធានាធិបតី ដូណាល់ ត្រាំ ឡើងកាន់តំណែងដឹកនាំអាមេរិកមក លោកបានដកអាមេរិកចេញពីអង្គការ UNESCO និងកាត់បន្ថយការផ្តល់ជំនួយ ដល់ អង្គការសហប្រជាជាតិ ដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។

សកម្មភាពរបស់រដ្ឋាភិបាលអាមេរិក បានធ្វើឲ្យប្រទេសជាច្រើនថ្កោលទោសយ៉ាងខ្លាំងដោយ អាមេរិកតែងតែចោទ ប្រកាន់ប្រទេសផ្សេងទៀតរំលោភបំពានសិទ្ធិមនុស្ស ហើយដាក់ទណ្ឌកម្មទៅលើ ប្រទេសនោះ។ ចំណែកសម្ពន្ធមិត្តជិតស្និទ្ធរបស់អាមេរិក គឺអុីស្រាអែល បានរំលោភ បំពានសិទ្ធិមនុស្សពេញទំហឹង តែអាមេរិកនៅតែការពារប្រឆាំងនឹងអង្គការសហប្រជាជាតិ ដោយដកខ្លួនចេញពីអង្គការកំពូល មួយនេះ៕ ម៉ែវ សាធី

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Laley


ចែករំលែក៖