ក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ីបានខិតខំប្រជែងនឹងពេលវេលានៅក្នុងការស្វែងរកអ្នកដែលបាត់ខ្លួន ក្នុងហេតុការណ៍គ្រោះថ្នាក់លិចស្រឡាង ដឹកអ្នកដំណើរលើស ចំណុះ។
កាលពីថ្ងៃទី១៩ ខែមិថុនា ក្រុមជួយ សង្គ្រោះ បានខិតខំស្វែងរកអ្នកបាត់ខ្លួនជាង ១៩០នាក់ នៅក្នុងបឹងToba ដែលជា តំបន់ទេសចរណ៍ដ៏ល្បីបំផុត នៅតំបន់ភាគខាងជើង កោះស៊ូម៉ាត្រា ។
ក្រោយរយៈពេល១ថ្ងៃនៃការស្វែងរក ក្រុមជួយសង្គ្រោះ បានជួយជនរងគ្រោះ ១៨នាក់ និង២នាក់សា្លប់។ ក្រុមជួយសង្គ្រោះ ប្រមាណ ជាង ១០០នាក់ រួមទាំងកម្លាំង ប៉ូលិសនិងទាហានបានខិតខំស្វែងរកអ្នកដែលបាត់ខ្លួន។ នៅពេលនេះគេមិនដឹងពីចំនួនជនបរទេសដែលបាត់ខ្លួននៅក្នុងហេតុការណ៍នោះនៅឡើយទេ។
មន្ត្រីខាងចរាចរណ៍ដែនទឹកបានឲ្យដឹងថា ស្រឡាងខាងលើ អាចដឹកអ្នកដំណើរ បានតែ ៦០នាក់ប៉ុណ្ណោះ ប៉ុន្តែ បានដាក់ លើសចំណុះដល់ទៅពាក់កណ្តាល និង មានម៉ូតូជាច្រើនគ្រឿងទៀត។ ហេតុ ការណ៍គ្រោះថ្នាក់នេះកើតឡើងដោយសារតែមានខ្យល់ខ្លាំងនិងរលកធំៗទើបបណ្តាលឲ្យលិច៕ ម៉ែវ សាធី