ព័ត៌មានទាន់ហេតុការណ៍៖

មហាសេដ្ឋី Bloomberg គាំទ្រគណបក្សប្រជាធិបតេយ្យវិលត្រឡប់មកគ្រប់គ្រងសភាអាមេរិក

ចែករំលែក៖

ដោយសារតែការខកចិត្តចំពោះគណ បក្ស សាធារណរដ្ឋកាន់អំណាច ក្រោម ការដឹកនាំរបស់លោកត្រាំ អតីតអភិបាល ក្រុងញូវយ៉ក លោក Michael Bloomberg បានប្រកាសថា នឹងគាំទ្រដល់ការផ្តល់ប្រាក់រាប់លានដុល្លារ ជួយដល់គណបក្សប្រជា ធិបតេយ្យដណ្តើមអាសនៈនៅក្នុងសភា វិញ នៅក្នុងការបោះឆ្នោតពាក់កណ្តាល អាណត្តិនាពេលខាងមុខ។

នៅលើគេហទំព័រ Bloomberg របស់ លោកផ្ទាល់ មហាសេដ្ឋី Michael Bloomberg បានបញ្ជាក់ថា រយៈពេលពីរឆ្នាំនៃការកាន់អំណាចរបស់គណបក្សសាធារណរដ្ឋ មិនអាចបង្ហាញពីសមត្ថភាពកាន់អំណាចដោយមានការទទួលខុសត្រូវនោះឡើយ។

លោកMichael Bloombergក៏បាន ចោទ ប្រកាន់រដ្ឋសភា អាមេរិកថា មិនបាន ធ្វើសកម្មភាពទន្ទឹមគ្នានឹងរដ្ឋាភិបាលដោយមិនអាចបំពេញកាតព្វកិច្ចត្រួតពិនិត្យផ្លូវ ច្បាប់ បានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ ក៏ដូច ជាក្តីប្រាថ្នារបស់ប្រជាជន ។

ដូច្នេះ លោកMichael Bloombergបាន សម្រេចគាំទ្រ ផ្តល់ហិរញ្ញវត្ថុ របស់លោក ដើម្បីជួយដល់គណបក្សប្រជាធិបតេយ្យ ដណ្តើរសំឡេងភាគច្រើនគ្រប់គ្រងសភាវិញ។ មហាសេដ្ឋីវ័យ ៧៦ឆ្នាំរូបនេះធ្លាប់ ចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ មុនពេល គាំទ្រគណបក្សសាធារណរដ្ឋនៅឆ្នាំ២០០១ ហើយកាន់តំណែងជាអភិបាលរដ្ឋញូវយ៉កនៅដំណាក់កាលឆ្នាំ ២០០២-២០១៣។ នៅឆ្នាំ២០១៧ លោកក៏បាន ចាកចេញពីគណបក្សសាធារណរដ្ឋ ហើយក្លាយជាអ្នកនយោបាយឯករាជ្យម្នាក់។

ការប្រកាសខាងលើរបស់លោកធ្វើឡើងក្នុងពេលដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិនឹងត្រូវធ្វើឡើងនៅខែវិច្ឆិកាខាងមុខ ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា គណបក្សប្រជាធិបតេយ្យអាចទទួលបានសំឡេងគាំទ្រច្រើនគ្រប់គ្រងរដ្ឋសភាវិញ ។ ដើម្បីអាចគ្រប់គ្រងសំឡេងភាគច្រើននៅ រដ្ឋសភា គណបក្សសាធារណរដ្ឋចាំបាច់ត្រូវតែទទួលបាន២៤អាសនៈនៅក្នុងការបោះឆ្នោតបំពេញបន្ថែមនាពេលខាងមុខ៕ ម៉ែវ សាធី


ចែករំលែក៖