កម្មករក្នុងវិស័យចរាចរណ៍ដឹកជញ្ជូន តាមរថភ្លើង និងអាកាស បាននាំគ្នាធ្វើដូក កម្ម បណ្តាលឲ្យចរាចរណ៍ផ្លូវដែកត្រូវកកស្ទះ និងជើងហោះហើរជាង ៦០០ត្រូវ ពន្យារពេល ជាបន្តបន្ទាប់ ។ ក្រុមពលករបាននាំគ្នាធ្វើកូដកម្មប្រឆាំងនឹងរដ្ឋាភិបាលដែលបានព្រមព្រៀងជាមួយ មូលនិធិរូបិយ វត្ថុអន្តរជាតិ IMF ។
តាមការប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ ធំបំផុតតំបន់អាមេរិកឡាទីន LA TAM បានបញ្ជាក់ថា ក្រុមហ៊ុនបានលុបចោលជើងហោះហើរទាំងអស់ទាំងក្នុងស្រុកនិងក្រៅស្រុក ទាំងការហោះចូលមកអាហ្សង់ទីនផងដែរ។ជាមួយគ្នានេះអ្នកដំណើរទៅកាន់អាហ្សង់ទីន ឬចេញពីអាហ្សង់ទីន នឹងទទួលបានការសងថ្លៃសំបុត្រយន្តហោះវិញ ឬក៏ផ្លាស់ប្តូរការហោះហើរដោយមិន អស់ប្រាក់ក្នុងរយៈពេល១៥ថ្ងៃ។
ក្នុងពេលជាមួយគ្នានេះ វិស័យអាកាស ចរណ៍ប្រេស៊ីល ក៏បានប្រកាសថា ចាប់តាំងពីម៉ោង៨ព្រឹកថ្ងៃទី២៥ខែមិថុនា ម៉ោងក្នុង តំបន់ ជើងហោះហើរ១៨ជើង ទៅកាន់ អាហ្សង់ទីនត្រូវលុបចោល នៅតាមបណ្តា អាកាសយានដ្ឋាន Sao Paulo និង Rio D janeiro ។
ក្នុងថ្ងៃជាមួយគ្នានេះក្រុមហ៊ុនអាកាសចរណ៍ Sky Airlines របស់ប្រទេស ឈីលីក៏បានប្រកាសសុំទោស អ្នកដំណើរ ដែលបានលុបចោលជើង ហោះហើរ គ្មានពេលកំណត់ ចូលទៅកាន់ប្រទេស អាហ្សង់ទីន។
សរុបការធ្វើកូដកម្មនៅក្នុងប្រទេស អាហ្សង់ទីន បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សកម្មភាព ចរាចរណ៍របស់បណ្តាក្រុមហ៊ុនអាកាសចរណ៍បរទេសនានា ក្នុងនោះ មានក្រុមហ៊ុនអាកាសចរណ៍ Avianca, Emirates, Qatar , Ethiopian, SwissAirlines ជាដើម ។ តាមតួលេខបង្ហាញឲ្យ ឃើញថា មានអ្នកដំណើរដល់ទៅ៧១.០០០នាក់រងផលប៉ះពាល់។
នៅក្នុងប្រទេសអាហ្សង់ទីន ក្រៅពីជើងហោះហើរជាច្រើនត្រូវកកស្ទះ នៅមាន វិស័យដឹកជញ្ជូនតាមផ្លូវដែក រថយន្តក្រុង ក៏ត្រូវផ្អាកផងដែរ។ ក្រុមកម្មការរាប់សិបពាន់នាក់បាននាំគ្នាដង្ហែរក្បួនបាតុកម្មនៅទីក្រុង Buenos Aires ប្រឆាំងគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ដឹកនាំ ដោយប្រធានាធិបតី Macri ដែលបានព្រម ព្រៀងជាមួយ IMF កាត់បន្ថយការចំណាយ របស់រដ្ឋ ដើម្បីទទួលបានជំនួយពីមូលនិធិខាងលើ៕ ម៉ែវ សាធី