ព័ត៌មានទាន់ហេតុការណ៍៖

ចិនបញ្ជាក់ថា មិនមានការស្ទាក់ស្ទើរតបតលើវិស័យពាណិជ្ជកម្មទៅលើអាមេរិកឡើយ

ចែករំលែក៖

សារព័ត៌មាន CNBC និង Wall Street Journal នៅថ្ងៃទី២៥ ខែមិថុនា បានដក ស្រង់ប្រភពព័ត៌មាន បានឲ្យដឹងថា ប្រធា នាធិបតីចិន លោកស៊ី ជីនពីង នឹងមិនមាន ការស្ទាក់ស្ទើរ ដើម្បីវាយបកទៅលើវិស័យពាណិជ្ជកម្មជាមួយអាមេរិកនោះឡើយ។

មានប្រសាសន៍ទៅកាន់ គណៈកម្មការ CEO ពិភពលោក និងមួយក្រុមដឹកនាំ ដោយចិន ដែលមាន (CEO) អគ្គនាយក ប្រមាណ២០រូប ដែលកំពុងគ្រប់គ្រងដឹកនាំក្រុមហ៊ុន ដោយពហុប្រទេសដូចជា ក្រុមហ៊ុន Goldman Sachs និង Volkswagen លោកស៊ី ជីនពីង បានបញ្ជាក់ថា«នៅ លោកខាងលិច អស់លោកមានទស្សនៈថា ប្រសិនបើអ្នកណាទះទៅលើកំផ្លៀងខាងឆ្វេង អ្នកនឹងហុចថ្ពាល់មួយចំហៀងទៀត ឲ្យទះតែម្តង ។ប៉ុន្តែនៅក្នុងទំនៀមទម្លាប់ របស់យើងខ្ញុំ គឺមិនឲ្យទះមួយចំហៀងទៀត ឡើយ គឺត្រូវតែតបឬដាល់ទៅវិញ»។

សារព័ត៌មាន Wall Street Journal បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ឲ្យដឹងថា ចិន នឹងមិនយោគយល់បន្ធូរបន្ថយ ចំពោះ សម្ពាធពីខាងក្រៅនោះឡើយ ហើយក៏ មិនទទួលយក ភាពល្វីងជូរចត់នោះដែរ ។ នេះជាច្បាប់ដែលមេដឹកនាំចិនស៊ី ជីនពីង បានលើកឡើង។

ភាពតានតឹងរវាងអាមេរិកនិងចិន នៅ ក្នុងវិស័យពាណិជ្ជកម្ម កាន់តែខ្លាំងឡើង ក្នុងសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីរដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រកាសពីមុខទំនិញចិន ដែល ត្រូវដំឡើងពន្ធ ។ ក្រៅពីដំឡើពន្ធ២៥ភាគ រយ លោកត្រាំក៏បានប្រកាសគម្រោងដំឡើងពន្ធន១០ភាគរយបន្ថែមទៅលើមុខទំនិញ របស់ចិន ដែលមានតម្លៃជាង ២០០ពាន់ លានដុល្លារអាមេរិក។

វិវាទក្នុងវិស័យពាណិជ្ជកម្មនាពេលកន្លងមក កំពុងតែជំរុញឆ្ពោះទៅរកសង្គ្រាម ពាណិជ្ជកម្ម បង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ប្រទេសជាច្រើនជុំវិញពិភពលោកមិន ពេញចិត្តនិងសកម្មភាពដំលើងពន្ធរបស់អាមេរិក ។ ប្រទេសនៅក្នុងតំបន់អឺរ៉ុប អាមេរិក ឡាទីន អូស្ត្រាលីជាដើម បានងាក មករកចិនដោយថ្កោលទោសអាមេរិក ពីសកម្មភាពបង្កសង្គ្រាមពាណិជ្ជកម្ម។

កន្លងមកអឺរ៉ុបក៏បានព្រមព្រៀង តបតទៅលើវិស័យពាណិជ្ជកម្មជាមួយអាមេរិកផងដែរ ។ មិនតែប៉ុណ្ណោះ អឺរ៉ុបបានងាកទៅរកទីផ្សារនៅក្នុងប្រទេសចិន ដែលជា ទីផ្សារមមាញឹកបំផុត លើពិភពលោក ។ នៅពេលនេះដែរ ប្រធានាធិបតីបារាំង បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនដើម្បីរឹតចំណងមិត្តភាពទ្វេភាគីឲ្យកាន់តែប្រសើរនៅក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទនេះ បានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe យ៉ាងកក់ក្ដៅ នាឱកាសដែលលោកបំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង ខណៈទំាងបារាំង និងចិនសុទ្ធតែកំពុង មានភាព តានតឹងផ្នែកពាណិជ្ជកម្មជាមួយ សហរដ្ឋអាមេរិក ជុំវិញរឿងដំលើងពន្ធលើ ដែកថែប និងអាលុយមីញ៉ូម។

ថ្លែងនាឱកាសទទួលស្វាគមន៍ លោក Philippe លោក ស៊ី បានសរសើរពីភាពជាដៃគូយុទ្ធសាស្ត្រដ៏ល្អរវាងចិន នឹងបារាំង ហើយលោកថែមទាំងអំពាវនាវឱ្យមានការកសាងទំនុកចិត្ត និងបង្កើនកិច្ចសហប្រតិ បត្តិការស៊ីជម្រៅរវាងប្រទេសទាំងពីរ ស្រប ពេលទីក្រុងប៉េកាំង ចង់ឱ្យបារាំងចូលរួម ក្នុងគំនិតផ្ដួចផ្ដើមសេដ្ឋកិច្ចខ្សែក្រវាត់ និង ផ្លូវដើម្បីជំរុញឱ្យចិន និងសហភាពអឺរ៉ុបកាន់តែមានភាពស្និទ្ធស្នាល។

ដោយឡែក ជាការឆ្លើយតប លោក នាយករដ្ឋមន្ត្រីបារាំង ក៏បានបញ្ជាក់ផង ដែរថា បារាំងមានបំណងបន្តទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី និងការផ្លាស់ប្ដូរពាណិជ្ជ កម្ម ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យថាមពលនុយ ក្លេអ៊ែរ ទីអវកាស និងវិស័យដទៃទៀតជា មួយចិន។

គួរបញ្ជាក់ថា លោក Edouard Philippe បានបំពេញដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ មកកាន់ប្រទេសចិន ដោយចាប់ផ្ដើម តាំងតែ ពីថ្ងៃសុក្រសប្ដាហ៍មុនមកម៉្លេះ ហើយវាត្រូវបានឡើងនៅក្នុងបរិបទដែលសហភាពអឺរ៉ុប និងចិនកំពុងប្រឈមនឹង សង្រ្គាមពាណិជ្ជកម្ម របស់ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ។ ប៉ុន្តែអ្វី ដែលគួរឱ្យកត់សម្គាល់ នៅក្នុងដំណើរ ទស្សនកិច្ចរបស់លោក Philippe ភាគីចិនបានព្រមព្រៀងថានឹងបើកកិច្ចពិភាក្សា មួយស្ដីពីការបញ្ជាទិញយន្ដហោះរបស់ ក្រុមហ៊ុនអឺរ៉ុប Airbus ហើយមិនតែប៉ុណ្ណោះ លោក ស៊ី ផ្ទាល់បានអះអាងថា ទីក្រុងប៉េ កាំង និងទីក្រុងប៉ារីសគួរតែរក្សាពាណិជ្ជ កម្មពហុភាគី ព្រមទាំងការពារបទដ្ឋានពិភពលោក៕ ម៉ែវ សាធី


ចែករំលែក៖