ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ អរគុណកូនក្មួយទាំងអស់ និងបងប្អូនជនរួមជាតិដែលបន្តបោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” មានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី ២០

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោថ្លែងអរគុណកូនក្មួយទាំងអស់ និងបងប្អូនជនរួមជាតិដែលបន្តបោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” មានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី ២០ ។

សម្តេចតេជោថ្លែងយ៉ាងដូច្នេះថា៖ «អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ ដែលបានទន្ទឹងរង់ចាំពូថ្ងៃនេះ។ ពូក៏ទន្ទឹងរង់ចាំជួបកូនក្មួយទាំងអស់គ្នាដែរ។ ពូពិតជាសប្បាយចិត្តខ្លាំងណាស់ និងសូមអរគុណកូនក្មួយដែលបានទទួលពូយ៉ាងរាក់ទាក់កក់ក្តៅ ហើយពូក៏សូមអរគុណម្ចាស់រោងចក្រទាំងអស់ដែលបានអនុញ្ញាត្តិអោយកូនក្មួយបានឈប់សម្រាកពីការងារថ្ងៃនេះ ហើយនៅតែទទួលបានប្រាក់ខែធម្មតា។

គ្រប់កន្លែងដែលពូបានទៅដល់ គឺពូតែងតែសង្កេតឃើញការគោរពស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រពីបងប្អូនជនរួមជាតិ និងកូនក្មួយទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសតាមរយៈការចាប់ដៃ, ចាប់ឱប, ថើប និងថតសែលហ្វី (Selfie) ហើយនឹងការបង្ហោះចេញតាមបណ្តាញសង្គមផ្សេងៗ។ មកដល់ថ្ងៃនេះពូបានជួបកូនក្មួយកម្មករជាង ៦សែននាក់រួចហើយ។

ជាថ្មីម្តងទៀត ពូសូមអរគុណកូនក្មួយទាំងអស់ និងបងប្អូនជនរួមជាតិដែលបន្តបោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” មានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី (២០)» ៕


ចែករំលែក៖