អន្តរជាតិ ៖ ពិធីដំឡើង ឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ឯករបស់គណៈកម្មាធិការយោធាមជ្ឈិមចិនបានរៀបចំធ្វើនៅទីក្រុងប៉េកាំង នៅថ្ងៃទី ២២ ខែធ្នូ ក្រោមអធិបតីភាពលោកXi Jinping ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ។
លោក Xi Jinping បានចែកលិខិតតែងតាំងជូនមេបញ្ជាការនៃទីបញ្ជាការយុទ្ធភូមិភាគខាងកើត និងមេបញ្ជាការនៃទីបញ្ជាការយុទ្ធភូមិភាគកណ្តាល ដែលត្រូវបានដំឡើង ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក ព្រមទាំងសម្តែងការអបអរសាទរចំពោះពួកគេ។
មន្ត្រីយោធាទាំងពីររូបដែលត្រូវបានបំពាក់ឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ឯក បានសម្តែងការគោរពចំពោះលោក Xi Jinping និងសមមិត្តទាំងអស់ដែលបានចូលរួមពិធីនេះ ក្រោមសំឡេងទះដៃអបអរសាទរកងរំពង។
លោក Liu Zhenli សមាជិកនៃគណៈកម្មាធិការយោធាមជ្ឈិមចិន ព្រមទាំងមន្ត្រីសំខាន់ៗមកពីស្ថាប័នផ្សេងៗនៃគណៈកម្មាធិការយោធាមជ្ឈិម និងអង្គភាពយោធាពាក់ព័ន្ធដែលឈរជើងនៅទីក្រុងប៉េកាំង បានចូលរួមក្នុងពិធីដំឡើងឋានន្តរស័ក្តិនេះ៕
ប្រភព ៖ (CCFR)

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច