សារព័ត៌មាន New York Time បានខ្ចី រូបភាព មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដើម្បី វាយប្រហារទៅលើគោលនយោបាយការបរទេសរបស់ រដ្ឋាភិបាលអាមេរិកដែល បានចាត់ទុក គូប្រជែងរបស់ខ្លួន ជាអ្នក ឆ្កួតភ្លើ។
ចាប់តាំងពីកិច្ចប្រជុំកំពូល រវាងអាមេរិក នឹងកូរ៉េខាងជើង នៅក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃទី១២ខែមិថុនាមក លោកគីម ជុងអ៊ុន ដែលជាមេដឹកនាំអាថ៌កំបាំងបំផុតបាន ប្រែ ក្លាយជាមេដឹកនាំល្អអត់ខ្ចោះ មុឺងមាត់ និង មានឥទ្ធិពលលំដាប់ពិភពលោក។
នៅមុនកិច្ចប្រជុំ សារព័ត៌មាន New York times បានផ្សាយអត្ថបទវិភាគមួយដែលមានចំណងជើងថា «រូបភាពគីម ជុងអ៊ុន ពីមនុស្សបរមាណូ ក្លាយជាមេដឹកនាំដែលមានភាពឆ្លាតវៃ»។ ការពិតសារ ព័ត៌មានខាងលើ ចង់ខ្ចីរូបភាពលោកគីម ជុងអ៊ុន ដើម្បីវាយប្រហារទៅលើគោល នយោបាយការបរទេសរបស់អាមេរិក ដែលមានតម្លៃ សម្រាប់ផលប្រយោជន៍ និងនយោបាយ។ ក្រុមអ្នកមានបទ ពិសោធន៍នយោបាយ អតីតមន្ត្រីអាមេរិក និងអ្នកឯកទេសដែលមានការយល់ដឹង ខ្ពស់ តែងតែចាត់ទុកគោលនយោបាយការបរទេសរបស់អាមេរិកបច្ចុប្បន្ន គឺដើរខុស គោលដៅ ស្រមើស្រមៃ និងការប្រឈម មុខ។ ការពិតគោលនយោបាយចាត់ទុកសត្រូវជាមនុស្សឆ្កូតលេលា របស់អាមេរិកគឺមានតាំងពីយូរណាស់មកហើយ។
ជនជាតិអាមេរិកធ្លាប់ចាត់ទុកមេដឹកនាំសាធារណរដ្ឋ ជាមនុស្សអបិយជំនឿ។ ក្នុងអំឡុងឆ្នាំ១៩៦០ រដ្ឋមន្ត្រីការបរទេស អាមេរិកលោក Dean Rusk បានចាត់ទុក ឥរិយាបថ និងស្មារតី របស់ទីក្រុងប៉េកាំងថាជាការដឹកនាំតាមបែបភ័យខ្លាច ហើយ ដឹកនាំដោយត្រៀមលក្ខណៈប្រើប្រាស់ អំពើហិង្សាដើម្បីការពារអំណាច។
ពេលថ្មីៗនេះ អ្នកនយោបាយអាមេរិក បានការពារខ្លួន ដល់សកម្មភាពវាយ ប្រហារអីុរ៉ាក់ ដោយចេញសេចក្តីប្រកាស មិនសមស្របមួយថា សាដាមហូ៊សេន ជាមនុស្សឈ្លានពាន» ជាអ្នកគាំទ្រដល់ សង្គ្រាមជាមួយអីុរ៉ង់ បានប្រើប្រាស់ទស្សនៈដូចគ្នាដើម្បី និយាយពីការដឹកនាំរបស់ អីុរ៉ង់។
អតីតប្រធានចារកម្ម CIA លោក James Woolsey ធ្លាប់បាននិយាយថា មេដឹកនាំអីុរ៉ង់ គឺជាអ្នក«សម្លាប់មនុស្ស ផ្តាច់ពូជ» ។ ចំណែកលោក Michael Rubin មកពីសមាគមអ្នកជំនួញអាមេរិកបញ្ជាក់ថា មេដឹកនាំអាមេរិកមិនអាចរារាំងការវាយប្រហារដោយបរមាណូពីអីុរ៉ង់បានទេ។
ដូចគ្នានេះដែរ មនុស្សគ្រប់រូបបានចាត់ទុកក្រុមភេរវកម្មគឺជាមនុស្សព្រៃផ្សៃ ឆ្កួត ជាជាងការមើលឃើញភេរវករថាជាមនុស្សធ្វើសកម្មភាពមានការគិតគួរ និងប្រើ ប្រាស់យុទ្ធសាស្ត្រល្អ ដោយសារតែសកម្ម ភាពទាំងនោះ នឹងនាំមកនូវឱកាសល្អ សម្រាប់គោលដៅនយោបាយរបស់ខ្លួន។
មេដឹកនាំអាមេរិក បានយល់ឃើញថា ប្រទេសរបស់ខ្លួនគឺ អស្ចារ្យបំផុត ពិសេស បំផុត និងឆ្លាតបំផុត និងមានក្រមសីលធម៌ ការអធ្យាស្រ័យ ហើយគោលនយោបាយការបរទេសរបស់អាមេរិកគឺល្អបំផុតសម្រាប់មនុស្សគ្រប់រូប ។ អ្នកនយោបាយអាមេរិក ជឿជាក់ថា អ្នកដែល
មិនយល់ស្របទៅនឹងគោលនយោ បាយ ការបរទេសរបស់អាមេរិកគឺជា ប្រភេទមនុស្ស (មេដឹកនាំ) មានបញ្ហា សរសៃប្រសាទ «ឆ្កួត» ដែលត្រូវកម្ចាត់ ចោល ជំនួសដោយអ្នកដឹកនាំផ្សេងវិញ ដែលគាំទ្រអាមេរិក។
អតីតប្រធានាធិបតីអាមេរិក George W.bush ជាអ្នកដែលយល់ពីទស្សនៈខាងលើយ៉ាងច្បាស់ បានទទួលស្គាល់ថា ក្រោយថ្ងៃទី១១ខែវិច្ឆិកា «ពិតជាគួរឲ្យ ភ្ញាក់ផ្អើល ពេលមនុស្សគ្រប់រូបស្អប់យើង ,យើងដឹងថា យើងល្អដល់កម្រិតណា»។ ជារឿងអកុសល ទស្សនៈបែបនេះរបស់ អាមេរិក មិនសមស្រប ទៅតាមសម័យ កាលបច្ចុប្បន្ន និងត្រូវសងនូវតម្លៃ នៃ សកម្មភាពទាំងនេះ។
ប្រសិនបើសត្រូវពិតជាមនុស្សឆ្កួត គឺការគំរាមកំហែង និងយុទ្ធសាស្ត្ររារាំង «មនុស្សឆ្កួត»របស់អាមេរិកមិនមានប្រសិទ្ធភាពឡើយ មានតែវិធីសាស្ត្រ មួយគត់ គឺការធ្វើសង្គ្រាម ជាជម្រើសដ៏ល្អបំផុត។
ដូចដែលបានរៀបរាប់ខាងលើ ទាំងនោះពិតជាអ្វីដែលបានកើតឡើងនៅក្នុងប្រទេសអីុរ៉ាក់ និងជាផ្នែកមួយដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្រប្រឆាំងអីុរ៉ង់។ ចំណែកអ្នកដែលគាំទ្រការវាយប្រហារកូរ៉េខាងជើង ក្នុងនោះមានទាំងទីប្រឹក្សាសន្តិសុខជាតិ John Bolton ក៏បានពិភាក្សា ដូចគ្នា នេះដែរ ពីលោកគីម ជុងអ៊ុន។
ជនជាតិអាមេរិក ចាត់ទុកការបន្តសកម្មភាពផលិតអាវុធបរមាណូរបស់ប្រទេស ដូចជាកូរ៉េខាងជើង អីុរ៉ង់ ឬលីប៊ី ជា ប្រទេស«ឆ្កួត» ។ដូចកូរ៉េខាងជើង ជា ប្រទេសក្រីក្រ តែចំណាយធនធានយ៉ាងច្រើនសម្រាប់ផលិតបរមាណូ បានបង្ហាញ ថាត្រកូលគីម ពិតជាចម្លែកនិងគ្រោះថ្នាក់។
ប៉ុន្តែលោកគីម ជុងអ៊ុន បានបញ្ជាក់ នូវរឿងផ្ទុយស្រឡះមួយ គឺមានគ្រាប់បែក បរមាណូ មួយគ្រាប់ គឺអាចទាក់ទាញការចាប់អារម្មណ៍ពីទីក្រុងវ៉ាស៊ីនតោន មិនតែ ប៉ុណ្ណោះថែមទាំងទទួលបានការគោរពទៀតផង។ សារព័ត៌មាន Times បានបញ្ជាក់ថា លោកគីម ជុងអ៊ុន បានបញ្ជាក់យ៉ាង ច្បាស់ថា ដើម្បីទទួលបានការគោរព កាន់តែច្រើនពីប្រធានាធិបតីអាមេរិកដូណាល់ ត្រាំចាំបាច់ត្រូវតែប្រឆាំង ជាជាងព្យាយាម ផ្សះផ្សាជាមួយគាត់ ។ គ្រួសារត្រកូលគីម មិនដែលឆ្កួត ឬខ្ជះខ្ជាយនោះឡើយ ហើយ ប្រសិនបើ មេដឹកនាំផ្សេងទៀតមានសកម្មភាពបែបនេះជាជាងខិតខំ រក្សាកិច្ចព្រម ព្រៀងជាមួយអាមេរិក ។
អាចនិយាយបានថា នៅពេលនេះ លោកគីម ជុងអ៊ុន មានឥទ្ធិពល ស្មើភាព និងអាមេរិក ដោយលោកមានគ្រាប់បែក បរមាណូនៅក្នុងដៃទើបទៅអង្គុយចរចាជាមួយអាមេរិកបាន ។ គ្រាប់បែកបរមាណូ របស់កូរ៉េខាងជើង ដូចជា ការគំរាមដល់ អាមេរិក ឲ្យ ផ្លាស់ប្តូរទស្សនៈទាំងស្រុង ទៅលើកូរ៉េខាងជើង បើមិនដូច្នេះទេ នឹង ត្រូវទទួលស្គាល់កូរ៉េខាងជើង ជាប្រទេស មហាអំណាចបរមាណូដូចជាប្រទេសផ្សេងទៀតដែរ។
ចំណែកប្រទេសអីុរ៉ង់វិញពេលនេះកំពុងតែងាកទៅរកការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមជាថ្មីក្រោយពីអាមេរិកដកកិច្ចព្រម ព្រៀង ។ ប្រធានាធិបតីអុីរ៉ង់លោក Hassan Rouhani បានសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់មានសិទ្ធិដើម្បីបង្កើនសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម សម្រាប់គោលដៅ សន្តិភាព។
ជាមួយគ្នានេះ ប្រធានាធិបតីអុីរ៉ង់លោក ហាស្សាន់ រួហានី (Hassan Rouhani) បានលើកឡើងថា ប្រជាជាតិអុីរ៉ង់នឹងគ្មានថ្ងៃចុះចាញ់ការដាក់សម្ពាធពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឡើយ ហើយនឹងប្តេជ្ញាយ៉ាងអង់អាច ដើម្បីការពារឯករាជ្យភាព និងតម្លៃរបស់ ពួកគេ។ នៅក្នុងការថ្លែងសុន្ទរកថាមួយ ផ្សាយផ្ទាល់តាមកញ្ចប់ទូរទស្សន៍រដ្ឋអុីរ៉ង់ លោក Rouhani បានចាត់ទុកការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ គឺជាទង្វើ ខុសច្បាប់ និងអាក្រក់ជាខ្លាំង។
ភាពស្រពេចស្រពឹលជុំវិញកិច្ចព្រម ព្រៀងនុយក្លេអ៊ែរអុីរ៉ង់ កាន់តែកំពុងមាន ការកើនឡើងថែមទៀត ដោយអនុរដ្ឋមន្រ្តីការបរទេសអុីរ៉ង់ លោក អាប់បាស់ អារ៉ាក់ ជី (Abbas Araqchi) ក៏បានបង្ហើបដែរថា វាពុំមែនជារឿងមិនអាចទៅរួចនោះឡើយដែលថា ទីក្រុងតេអេរ៉ង់ នឹងដើរចេញពីកិច្ចព្រមព្រៀងមានឈ្មោះផ្លូវការថា JCPOA នេះនៅប៉ុន្មានសប្តាហ៍ខាងមុខ៕ ម៉ែវ សាធី