ភ្នំពេញ៖ តារាសម្តែងចង្ការព្រែក ញ៉ែម សុគន្ធ បានភ្ជាប់ពាក្យមួយកញ្ញាងួនកែវមល្លិកា១៨ខែមិថុនាឆ្នាំ២០១៨កន្លងទៅ ដែលមិនមែនជាអ្នកសិល្បៈដូចគ្នានោះទេ ។ មុន និងក្រោយភ្ជាប់ពាក្យលោកនៅតែមានអ្នកបន្តទម្លាយរឿងរ៉ាវអាស្រូវផ្លូវភេទលោកថាជាមនុស្សប្រុសម្នាក់ស៊ីមិនរើសមុខស្រីក៏បានប្រុសក៏បាន ប៉ុន្តែតារារូបនេះនៅតែបង្ហាញរូបភាព និងសារផ្អែមល្ហែម ដើម្បីបន្សាបដំណឹងអាស្រូវ ។
កន្លងទៅថ្មីៗនេះហ្វេសប៊ុកមួយឈ្មោះ សំណាង បានចេញមុខហែកហួររឿងអាស្រូវផ្លូវភេទ លោកថា ខ្លួនគឺជាមនុស្សម្នាក់ ដែលរងនូវភាពអយុត្តិធម៌ ដែល ញ៉ែម សុគន្ធ យកបានខ្លួនប្រាណហើយបោះបង់ចោល ។ ដូច្នេះខ្លួនសុំបញ្ជាក់ថា កំលោះសង្ហារចង្កាព្រែករូបនេះគឺជាខ្ទើយលាក់មុខ ។ ហ្វេសប៊ុកដដែលបញ្ជាក់ថា៖” គាត់( ញ៉ែម សុគន្ធ ) បានលេងជាមួយខ្ញុំនៅក្នុងឡានតាំងពីគាត់នៅជិះឡានឆ្លាមពណ៌ស្ករម្ល៉េះនៅក្រោយវត្តបទុមគឺលេងក្នុងឡានតែម្ដង ។ គាត់ស៊ីប្រុសមិនរើសមុខក្រោយមកក៏លេចឮរឿងអាស្រូវជាមួយក្មួយប្រុសគាត់ ដែលមានគណនេយ្យហ្វេសប៊ុកឈ្មោះ សុវណ្ណរិទ្ធ តែខ្ញុំមិនដឹងថា ពួកគាត់ទាំងពីរមានស្នេហាជាមួយគ្នាឬយ៉ាងណានោះទេ” ។
ទោះបីជាមានរឿងអាស្រូវផ្លូវភេទល្បីពាសពេញហ្វេសប៊ុកស្រឡាញ់ភេទដូចគ្នាម្ដងជាពីរដងក៏ដោយ លោក ញ៉ែម សុគន្ធ មិន ដែលចេញមុខបកស្រាយមុខបកស្រាយនោះទេ ។ សូម្បីតែពេលនេះក្ដីលោកនៅតែរក្សាភាពស្ងៀមស្ងាត់ដ ដែលដូចគ្មានរឿងអ្វីកើតឡើងចំពោះខ្លួន ។ ប៉ុន្តែនៅលើគណនីយហ្វេសប៊ុករបស់លោក បានបង្ហាញភាសាផ្អែមល្ហែម និងរូបថតកៀកកើយជិតគូដណ្តឹង ដែលគេដឹងថាដើម្បីបង្ហាញអារម្មណ៍មិនខ្វល់នឹងពាក្យហែកហួររឿងអាស្រូវ បូករួមទាំងបង្កើនភាពផ្អែមល្ហែមជាមួយគូស្នេហ៍ ។
ក្រៅពីបង្ហាញភាពស្អិតមួតតារារូបនេះក៏បានទម្លាយប្រាប់មិត្តរួមអាជីពដែរថា លោកនឹងចូលរោងការជាមួយគូដណ្តឹងនៅអំឡុងខែធ្នូឆ្នាំ២០១៨ខាងមុខនេះនៅមជ្ឈមណ្ឌលកោះពេជ្រ ៕ វឌ្ឍនា