នាវាផ្ទុកយន្តហោះ USS Ronald Reagan និងយន្តហោះចម្បាំង៧០គ្រឿង គ្រប់ប្រភេទទៅកាន់ឈូងសមុទ្រ Manila ដើម្បីយាមល្បាតនៅសមុទ្រអន្តរជាតិ តំបន់សមុទ្រចិនភាគខាងត្បូង។
មេបញ្ជាការនាវាផ្ទុកយន្តហោះ USS Ronald Reagan លោកឧត្តមសេនីយ៍ Marc Dalton បានបញ្ជាក់ថា ការយាម ល្បាតរបស់កម្លាំងទាហានជើងទឹកអាមេរិក គឺជាការអនុវត្តតាមសន្យា របស់ទីក្រុង វ៉ាស៊ីនតោន ទៅលើសន្តិសុខនៅក្នុង តំបន់។
ចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺរយៈពេល៤ខែកន្លងមក ដែលនាវាផ្ទុក យន្តហោះខាងលើបានបង្ហាញវត្តមាននៅតំបន់អាស៊ី។ វត្តមាននាវាផ្ទុកយន្តហោះ កើតឡើងចំពេលដែលរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក James Mattis កំពុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីពិភាក្សាពីសន្តិសុខប្រទេសទាំងពីរ ក្នុងនោះមានទាំងសមុទ្រភាគខាងត្បូងផងដែរ។
គេហទំព័រ Philstar របស់ហ្វុីលីពីនបាន ផ្សាយថា ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ានីលរបស់នាវាផ្ទុកយន្តហោះខាងលើ គឺជាផ្នែកមួយនៃការយាមល្បាតជាប្រចាំនៅមហាសមុទ្រប៉ាសុីហ្វិក៕ ម៉ែវ សាធី