ព័ត៌មានទាន់ហេតុការណ៍៖

ទួរគីចាប់ខ្លួនអតីតមេបញ្ជាការកងទ័ពអាកាស

ចែករំលែក៖

រដ្ឋាភិបាលទួរគីបានចេញបញ្ជាចាប់ ខ្លួនអតីតមន្ត្រី១៩២រូប ជាសកម្មភាពថ្មី មួយនៅក្នុង យុទ្ធនាការទៅលើក្រុមអ្នក សង្ស័យជាប់ពាក់ព័ន្ធនឹងលោក Fetullah Gulen ដែលរដ្ឋាភិបាលទួរគីចាត់ទុកថា ជាអ្នកដឹកនាំធ្វើរដ្ឋប្រហារ កាលពីខែកក្កដា ឆ្នាំ២០១៦ កំពុងរស់នៅ អាមេរិក។

ក្នុងចំណោមមនុស្សចាប់ខ្លួន មានអតីតសមាជិកកម្លាំងទាហានអាកាស៩៩នាក់ ក្នុងនោះមានអតីតអគ្គមេបញ្ជាការ និង អាកាសយានិកយន្តហោះចម្បាំង៣០នាក់ទៀត។ ការចាប់ខ្លួនខាងលើធ្វើឡើង ក្រោយពេលដែលរដ្ឋអាជ្ញាទីក្រុងអង់ហ្គារ៉ា បើការស្រាវជ្រាវ នៅ២០ខេត្តក្នុងប្រទេសនេះពាក់ព័ន្ធអ្នកសង្ស័យចូលរូមធ្វើរដ្ឋ ប្រហារ។

តាមសារព័ត៌មាន Anadolu បានផ្សាយ ថា រដ្ឋាភិបាលទួរគីក៏បានចាប់ខ្លួនបុគ្គលិកយោធា៩២នាក់ ក្នុងនោះមានកម្លាំង ទាហានជើងទឹក កម្លាំងទាហានការពារ ដែនសមុទ្រផងដែរ។ កាលពីថ្ងៃទី២៦ ខែមិថុនាកន្លងមក រដ្ឋាភិបាលទួរគីក៏បានចេញបញ្ជាឲ្យចាប់ខ្លួនមនុស្ស១៣២នាក់ នៅក្នុងសកម្មភាពបោសសម្អាតក្រុមប្រឆាំង ទូទាំងប្រទេស។

ចាប់តាំងពីធ្វើរដ្ឋប្រហារមិនបាន សម្រេច កាលពីខែកក្កដា ឆ្នាំ២០១៦មក មន្ត្រីទួរគីតែងតែ បើកយុទ្ធនាការបោស សម្អាតក្រុមអ្នកគាំទ្រ ធ្វើរដ្ឋប្រហារ និង មានទំនាក់ទំនងជាមួយ លោក Gulen ។ មកទល់ពេលនេះ ទួរគីបានចាប់ខ្លួនមនុស្ស រហូតដល់១៦០.០០០នាក់ និងដកហូត តំណែងមន្ត្រីស៊ីវិលយោធាជាច្រើនរូបដែលសង្ស័យពាក់ព័ន្ធធ្វើរដ្ឋប្រហារ៕ ម៉ែវ សាធី


ចែករំលែក៖