ព័ត៌មានទាន់ហេតុការណ៍៖

លោក ត្រាំ កំពុងតែអនុវត្តនយោបាយផ្តាច់ការ រំលោភបំពានសិទ្ធិមនុស្ស

ចែករំលែក៖

ក្រោយពេលដែលអាមេរិកដកខ្លួនចេញពីអង្គការសិទ្ធិមនុស្សអន្តរជាតិ ដោយសារតែមានការថ្កោលទោសដល់សម្ពន្ធមិត្ត អាមេរិក និងគោលនយោបាយ ជនអន្តោ ប្រវេសន៍របស់ លោកត្រាំ ធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ និងពលរដ្ឋអាមេរិកផងដែរ។

ពលរដ្ឋអាមេរិកជាច្រើនបាននាំគ្នាប្រឆាំង នឹងគោលនយោបាយ ជនអន្តោប្រវេសន៍ ។ នៅពេលនេះលោកត្រាំ កំពុងតែអនុវត្ត គោលនយោបាយ ផ្តាច់ការទៅលើ ក្រុម អ្នកប្រឆាំងលោកពាក់ព័ន្ធជនអន្តប្រវេសន៍។នៅពេលនេះ ប៉ូលិសអាមេរិកចាត់ វិធាន ការក្តៅ «ចាប់ក្រុមប្រឆាំង ដូណាល់ ត្រាំ ជិត៦០០នាក់ឃុំខ្លួន» ដោយភាគច្រើន ជាស្ត្រីភេទ ពាក់ព័ន្ធនយោបាយអន្តោ ប្រវេសន៍ដ៏គ្មានមនុស្សធម៌!

ក្រុមអ្នកតវ៉ាប្រមាណ ជាង ៦០០នាក់ ដោយភាគច្រើនជាស្រ្តី ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន នៅអំឡុង ពេលធ្វើបាតុកម្មប្រឆាំងនឹងគោលនយោបាយអន្តោប្រវេសន៍ ដែលពុំមានការអត់ ឱន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯអគារព្រឹទ្ធសភាអាមេ រិក។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅ ព្រឹកថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាមេរិក កម្លាំងប៉ូលិសប្រចាំវិមានកាពីតូល (Capitol) បានធ្វើការចាប់ឃុំខ្លួនមនុស្ស ចំនួន ៥៧៥នាក់ ហើយចោទប្រកាន់ពីបទធ្វើសកម្មភាពប្រឆាំងតវ៉ាដែលផ្ទុយពីច្បាប់។ ដោយឡែកក្រុមអ្នករៀបចំការតវ៉ានេះវិញ បានប៉ាន់ប្រមាណចំនួនមនុស្សដែលត្រូវបានឃាត់ខ្លួនថា គឺប្រហែល ៦៥០នាក់។ ម៉្យាងវិញទៀតនៅថ្ងៃសៅរ៍សប្តាហ៍នេះ ការធ្វើបាតុកម្មទ្រង់ទ្រាយធំទូទាំងប្រទេស ក៏ត្រូវបានគ្រោងនឹងធ្វើឡើងផងដែរ ដើម្បីសម្តែងការប្រឆាំងនឹងនយោបាយអន្តោ ប្រវេសន៍របស់លោក ដូណាល់ ត្រាំ។

គួរជម្រាបថា នៅក្រោមគោលនយោ បាយគ្មានការអត់ឱនរបស់លោក ត្រាំ ក្មេងៗ ជាង ២,០០០នាក់ ត្រូវបានបំបែកចេញពីក្រុមគ្រួសាររបស់ពួកគេ ដែលបានលួច ចូលមកក្នុងទឹកដីសហរដ្ឋអាមេរិក ដោយ ខុសច្បាប់ ខណៈនយោបាយនេះ បានបង្កឲ្យផ្ទុះការរិះគន់ទាំងនៅក្នុងស្រុក និងពី សំណាក់អន្តរជាតិ រហូតបង្ខំឲ្យរដ្ឋបាល លោក ដូណាល់ ត្រាំ ផ្អាកការអនុវត្តមួយ រយៈ ប៉ុន្តែស្ថានការណ៍នៅតែមិនទាន់ចុះត្រជាក់នោះឡើយ៕ ម៉ែវ សាធី


ចែករំលែក៖