ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាឡេសីុ បង្កកគណនីធនាគារជាង ៤០០,សួរនាំកូនប្រុសរបស់ភរិយាអតីតនាយករដ្ឋមន្ត្រី Najib

ចែករំលែក៖

កម្លាំងស្រាវជ្រាវរឿងអាស្រូវពុករលួយពាក់ព័ន្ធមូលនិធិ 1 MDB កាលពីថ្ងៃទី២ខែកក្កដាបានប្រកាសបិទបង្កកគណនីធនាគារ៤០៨គណនី ជាប់ពាក់ព័ន្ធនឹងរឿងពុក រលួយ ក៏ដូចជាសួរនាំកូនប្រុសរបស់ភរិយាអតីតនាយករដ្ឋមន្ត្រី Najib ។ សូមបញ្ជាក់ ថា មុនពេលជួបជាមួយលោក ណាជីប ភរិយារបស់លោកគឺជាស្ត្រីមេម៉ាយកូនមួយ។

គណនីខាងលើដែលបានបង្កកនោះគឺជាប់ពាក់ព័ន្ធនឹងទឹកប្រាក់២៧២,៤លាន ដុល្លារ គឺជារបស់ឯកជន ៨១នាក់និង ៥៥ក្រុមហ៊ុន ដែលបានទទួលប្រាក់ពី មូល និធិ1MDB ។គណនីខាងលើ បានដំណើរការចាប់ពីខែមីនាឆ្នាំ២០១១ដល់ខែកញ្ញាឆ្នាំ២០១៥។ តាមការស្រាវជ្រាវ គណនីទាំងនោះជាប់ពាក់ព័ន្ធនឹងមូលនិធិខាងលើ ។

មូលនិធិ1MDB បង្កើតឡើងដោយ លោក Najib Razak កាលពីឆ្នាំ២០០៩ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ។ ប៉ុន្តែ មូលនិធិខាងលើ គឺជាមូលដ្ឋាននៅក្នុងរឿងអាស្រូវលាងលុយខ្មៅរាប់ពាន់លានដុល្លារអាមេរិក ទើបជំរុញឲ្យមានការស្រាវជ្រាវ បញ្ជាក់ការពិត។

ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានផ្សាយថា លោក Riza Aziz កូនប្រុសផ្សេងរបស់ភរិយាអតីតនាយករដ្ឋមន្ត្រី Najib ទើប តែកោះហៅទៅសាកសួរ ហើយលោកនឹង បង្ហាញខ្លួន នៅគណៈកម្មការប្រឆាំងអំពើពុករលួយរបស់ម៉ាឡេស៊ី នៅវេលាម៉ោង ១៤ថ្ងៃទី៣ខែកក្កដា។

Riza Aziz ជាអ្នកបង្កើត Red Granite Pictures ជាក្រុមហ៊ុនអាមេរិកចោទប្រកាន់ថាបានប្រើប្រាស់ប្រាក់ មូលនិធិ 1 MDB ជំនួយដល់ខ្សែភាពយន្ត៣ផ្សេងគ្នារបស់ ហូលីវូដ ក្នុងនោះមាន ភាពយន្ត The Wolf of wall Street ។ លោក Najib និងកូន ប្រុស បានបដិសេធរឿងនោះ។

កន្លងមកកម្លាំងប៉ូលិសប្រឆាំងអំពើពុករលួយបានកំណត់តម្លៃ គ្រឿងអលង្ការ របស់លោកស្រី ភរិយាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលមានតម្លៃជាង១២០លាន ដុល្លារ អាមេរិក ក្នុងនោះមានមាសពេជ្រ ជាដើម៕ ម៉ែវ សាធី


ចែករំលែក៖