ព័ត៌មានទាន់ហេតុការណ៍៖

សាវឌីអារ៉ាប៊ីវាយស្ទាក់កាំជ្រួចមីស៊ីលក្រុមហ៊ូធីបាញ់ចូលទីក្រុងនៅព្រំដែន

ចែករំលែក៖

សារព័ត៌មានសាឌីវអារ៉ាប៊ីបានផ្សាយថា កម្លាំងទាហានការពារដែនអាកាសសាវឌីអារ៉ាប៊ីកាលពីថ្ងៃទី៦ ខែកក្កដា បានបើកការវាយប្រហារកាំជ្រួចមីស៊ីល ដែលបាញ់ ចេញពីក្រុងហ៊ូធី ចូលទៅកាន់ទីក្រុងនៅ ព្រំដែន Jazan ប្រទេសសាវឌីអារ៉ាប៊ី។

តំបន់ជាច្រើននៅក្នុងប្រទេសសាវឌី អារ៉ាប៊ី ពិសេសគឺតំបន់នៅតាមព្រំដែនបានក្លាយទៅជាគោលដៅនៃការបាញ់មីស៊ីល របស់ក្រុមឧទ្ទាម ហ៊ូធីនៅយេមែន។ ការ បាញ់មីស៊ីលខាងលើចូលទៅទឹកដីសាវឌីអារ៉ាប៊ី គឺដើម្បីសងសឹកទៅលើសាវឌីអារ៉ាប៊ីដែលបានចូលរួមនៅក្នុងសង្គ្រាមវាយ ប្រហារជួយដល់អតីតមេដឹកនាំប្រទេសនេះ ដែលបានបង្កើតរដ្ឋាភិបាលស្រមោល។ កន្លងមក សាវឌីអារ៉ាប៊ីបានបើកការវាយ ប្រហារ បង្ខំឲ្យក្រុមប្រឆាំងចាកចេញពីទី ក្រុង Hodeidah ក្នុងប្រទេសយេមែន។

តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ការវាយប្រហាររបស់សម្ពន្ធមិត្តដឹកនាំដោយសាវឌីអារ៉ាប៊ីនៅក្នុងប្រទេសយេមែន បានសម្លាប់មនុស្សជាច្រើន និង ធ្វើឲ្យពលរដ្ឋជាង១២.០០០នាក់ ភៀស ខ្លួនចេញពីទីក្រុងខាងលើ៕ ម៉ែវ សាធី

 


ចែករំលែក៖