នេះជាជោគជ័យដ៏អស្ចារ្យបំផុតសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិបារាំង ដែលបានលើកពាន World Cup ពីរដងទាំងលើកនេះ និងលើកទីមួយក្នុងឆ្នាំ១៩៩៨។ ដោយឡែកសម្រាប់ក្រូអាតវិញបានត្រឹមជាជើងឯករងតែប៉ុណ្ណោះ និងទទួលបានប្រាក់ឧបត្ថម្ភ២៨លានដុល្លារ។
បារាំងបានប្រកួតតទល់យ៉ាងស្វិតស្វាញជាមួយក្រូអាត នៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៨ ជាវគ្គផ្ដាច់ព្រ័ត្រ នៅម៉ោង១០យប់ម៉ោងនៅកម្ពុជា។
តែទីបំផុតបារាំងគ្រងដំណែងជើងឯកក្រោយយកឈ្នះក្រូអាតក្នុងលទ្ធផល៤ទល់នឹង២។ ក្រៅពីទទួលបានពានហើយ បារាំងក៏ទទួលបានប្រាក់ឧត្ថម្ភចំនួន៣៨លានដុល្លារផងដែរ។
ក្រូអាតមិនដែលបានលើកពានFIFA World Cupទេ ចាប់តាំងពីបង្ហាញខ្លួន៥ដងនៅ FIFA World Cup។
សូមបញ្ជាក់ថា ព្រឹត្ដិការណ៍បាល់ទាត់ពិភពលោកFIFA World Cup ២០១៨ រុស្ស៊ីគឺជាម្ចាស់ផ្ទះ៕