រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ស្រី Kang Lyung Wha កាលពីថ្ងៃទី២៥ ខែកក្កដា បានប្រកាសថា អាចនឹងចេញសេចក្តីប្រកាសបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េ នៅខែកញ្ញាខាងមុខ ។ មានប្រសាសន៍ទៅកាន់តំណាងរាស្ត្រកូរ៉េខាងត្បូង រដ្ឋមន្ត្រី ការបរទេស បានបញ្ជាក់ថា នៅក្នុងមហា សន្និបាត អង្គការសហប្រជាជាតិ នាខែ កញ្ញា ដែលធ្វើឡើងនៅទីក្រុងញូវយ៉ក គឺជាពេលវេលាដ៏សមស្របមួយ ដើម្បីអនុ វត្តកិច្ចការទាំងនោះ។ លោកស្រី បន្តទៀត ថា អាចនឹងឈានដល់ការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព បញ្ចប់សង្គ្រាម កាលពីឆ្នាំ ១៩៥០-១៩៥៣។
លោកស្រី Kang Lyung Wha បាន បញ្ជាក់ថា ប្រសិនបើត្រូវបានអនុវត្តនោះនេះគឺជា«សេចក្តីប្រកាសនយោបាយ » ដ៏សំខាន់បំផុត និងជាការបើកផ្លូវ សម្រាប់ការរំសាយអាវុធបរមាណូនៅកូរ៉េខាងជើង។ ក្នុងឱកាសនេះដែរ លោកស្រីក៏បានរំលឹក ដល់សកម្មភាព របស់កូរ៉េខាងជើងនា ពេលកន្លងមក ក្នុងនោះមានការ រុះរើទី តាំងសាកល្បងមីស៊ីល និង បរមាណូជាការ បង្ហាញពីបំណងល្អ និងគោរពការសន្យាឆ្ពោះទៅរកការរំសាយបរមាណូ ។
កូរ៉េខាងត្បូងចង់ប្រកាសបញ្ចប់សង្គ្រាមឧបទ្វីបនៅក្នុងឆ្នាំនេះ ចំណែកកូរ៉េខាង ជើងវិញក៏ដូចគ្នាដែរចង់បញ្ចប់សង្គ្រាម ប្រទេសទាំងពីរ ដែលអូសបន្លាយរាប់សិបឆ្នាំកន្លងមក។ ប៉ុន្តែ ភាគីអាមេរិក នៅតែ មានការប្រុងប្រយ័ត្ន ក្នុងការផ្តល់ «កាដូ»សន្តិភាពដ៏ធំមួយនេះដល់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅពេលដែលមិនទាន់ រំសាយអាវុធបរមាណូនោះ។
សង្គ្រាមឧបទ្វីបកូរ៉េ ដែលបានកើត ឡើងកាលពីឆ្នាំ១៩៥០ និងបញ្ចប់ទៅ ដោយ កិច្ចព្រមព្រៀងឈប់បាញ់នៅ ឆ្នាំ១៩៥៣។ តាំងពីពេលនោះមកទល់ ពេលនេះកូរ៉េទាំងពីរស្ថិតនៅក្នុងសង្គ្រាម ដដែល មិនទាន់មានសន្ធិសញ្ញាសន្តិភាពនោះឡើយ ។ ចំណុចទាំងនោះហើយទើប កូរ៉េខាងជើង សម្រេចផលិតអាវុធបរមាណូនិងមីស៊ីលដើម្បីការពារខ្លួន។
ប៉ុន្តែក្រោយកិច្ចពិភាក្សាជាប្រវត្តិសាស្ត្រ រវាង លោកគីម ជុងអ៊ុន នឹងលោកមូន ជេ អីុន ក៏ដូចជាប្រធានាធិបតីដូណាល់ ត្រាំ កូរ៉េខាងជើងបានព្រមព្រៀងបោះបង់ បរមាណូ ដោះដូរយកសន្តិភាព និងលុប ទណ្ឌកម្មសេដ្ឋកិច្ច ។ នៅពេលនេះ បើទោះ បីសេដ្ឋកិច្ចរបស់ខ្លួនប្រឈម នឹងផល លំបាកជាច្រើន តែកូរ៉េខាងជើង មាន សកម្មភាព បង្ហាញពីការគោរពដល់ការ សន្យារបស់មេដឹកនាំគីម ជុងអ៊ុន ជាមួយ ប្រធានាធិបតីអាមេរិក នៅក្នុងការរំសាយ អាវុធបរមាណូ ។ នៅពេលនេះអាច និយាយបានថា កូរ៉េខាងជើង កំពុងតែ គោ រពសម្តីរបស់ខ្លួន ចុះចំណែកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ វិញ តើអាច លុប ទណ្ឌកម្ម និងផ្តល់ជំនួយសេដ្ឋកិច្ចដល់កូរ៉េខាងជើង ដែរឬទេ?
សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បានដកស្រង់ប្រភពព័ត៌មាន ពីសារព័ត៌ មានជាតិកូរ៉េខាងជើង ដែលបានផ្សាយនូវ អត្ថបទវិភាគមួយ ដោយរំលឹកដល់គ្រោះអត់ឃ្លាន ដែលបានកើតឡើងកាលពី ឆ្នាំ១៩៩០ ជាទ្រង់ទ្រាយធំបំផុតធ្វើឲ្យ ពល រដ្ឋជាច្រើនស្លាប់ដោយសារអត់អាហារ។
សារព័ត៌មាន Rodong Sinmun បាន ផ្សាយថា «បើទោះបីត្រូវ ព្យួរក្រពះ»ដើម្បីឆ្លងផុតពីព្យុះភ្លៀងនេះ ជនជាតិកូរ៉េខាង ជើង នៅតែបន្តទៅមុខ ស្វែងរក ភាពត្រចះ ត្រចង់ ដែលបានខិតខំកសាង អស់រយៈ ៧០ឆ្នាំកន្លងមក។ សកម្មភាពដែលកូរ៉េ ខាងជើង បានបំផ្លាញ រុះរើទីតាំងសាកល្បងមីស៊ីលឆ្លងទ្វីបនោះ គឺដើម្បីធ្វើឲ្យពលរដ្ឋទាំងកូរ៉េខាងត្បូង កូរ៉េខាងជើង និងអាមេ រិក មានជំនឿទៅលើ សេចក្តីប្រកាសរួម រវាង មេដឹកនាំគីម ជុងអ៊ុន នឹង ប្រធានាធិប តី មូន ជេអុីន ក៏ដូចជាសេចក្តីប្រកាស រួមជាមួយប្រធានាធិបតីដូណាល់ ត្រាំផង ដែរ៕ ម៉ែវ សាធី