ព័ត៌មានទាន់ហេតុការណ៍៖

ផ្សាយផ្ទាល់(Live): ប្រសាសន៍ដើមទាំងស្រុង​របស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៦​ ឆ្នាំ២០១៨ ដែលធ្វើឡើងនៅមជ្ឍមណ្ឌលកោះពេជ្រ​ រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៦ឆ្នាំ២០១៨ ដែលធ្វើឡើងនៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
ពិធីដង្ហែក្បួនគណបក្សគឺចាប់ពីកោះពេជ្រឆ្ពោះទៅកាន់ទីតាំងនាគបាញ់ទឹកមុខវត្តបទុម។

នៅព្រឹកនេះ មុននឹងចេញដង្ហែក្បួន សម្តេចតេជោ ហ៊ុន សែន អញ្ជើញឡើងថ្លែងសារនយោបាយដែលមានខ្លឹមសារសំខាន់ជូនមហាជនដែលផ្សាយផ្ទាល់តាមទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀតផងដែរ។ នៅក្នុងថ្ងៃចុងក្រោយនៃយុទ្ធនាការបោះឆ្នោតថ្ងៃនេះមានការជួបជុំសមាជិក សមាជិកាទាំងអស់នៅរាជធានីភ្នំពេញប្រមាណ ២៥ម៉ឺននាក់។


ចែករំលែក៖