ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់យន្តហោះដឹកអ្នកដំណើរ១០១នាក់នៅមិចស៊ីកូ

ចែករំលែក៖

យន្តហោះដឹកអ្នកដំណើរ ១០១នាក់ បានធ្លាក់ក្រោយពេលហោះហើរបានប្រមាណ១០គីឡូម៉ែត្រ ដោយសារតែអាកាសធាតុអាក្រក់។ សារព័ត៌មានរ៉យទ័របានផ្សាយថា ក្នុងចំណោមអ្នកដំណើរ ទាំងអស់មាន ៨៥នាក់រងរបួស ដោយគ្រោះថ្នាក់ខាងលើ ។ ចំណែកមន្ត្រីក្នុងតំបន់បានបញ្ជាក់ថា គ្មានអ្នកស្លាប់នោះឡើយ។

ទីបញ្ជាការហោះហើរ នៅអាកាសយានដ្ឋាន Durango បានប្រកាសឲ្យដឹងថា អាកាសធាតុអាក្រក់គឺជាមូលហេតុ បណ្តាលឲ្យគ្រោះថ្នាក់ខាងលើកើតឡើង ។ ក្នុងចំណោមអ្នករងរបួស មានមនុស្ស ២នាក់ស្ថិតនៅក្នុងសភាពធ្ងន់។

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Aeromexico ដឹកអ្នកដំណើរ ៩៧នាក់ និងក្រុមពហុនិកា៤នាក់ បានធ្លាក់នៅវេលាម៉ោង ១៦ (ម៉ោងក្នុងតំបន់) ។យន្តហោះជួបគ្រោះថ្នាក់ជាប្រភេទ Embraer 190 ផលិតដោយក្រុមហ៊ុន Embraer របស់ប្រេស៊ីល ។ ជើងហោះហើរដែលជួបគ្រោះថ្នាក់ខាងលើធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងMexico city ។

អភិបាលរដ្ឋលោក Jose Rosas Aispuro បានឲ្យដឹង ថា តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលដែលយន្តហោះចាប់ផ្តើមហោះហើរក៏ឬស៊ូសម្លេងខ្លាំងមួយហើយធ្លាក់ចុះដីតែម្តង ។ រូបភាពបានបង្ហាញឲ្យឃើញថា យន្តហោះរងការខូចខាតយ៉ាងតំណាំ និងមានការឆាប់ឆេះទៀតផង។

លោក Alejandro Cardoza អ្នកនាំពាក្យ ក្រុមជួយសង្គ្រោះបន្ទាន់បានបញ្ជាក់ថា យន្តហោះបានចុះចតជាបន្ទាន់ពេលចាប់ផ្តើមហោះហើរ បាន ១០គីឡូម៉ែត្រប៉ុណ្ណោះ ។ លោកបន្តទៀតថា មានមនុស្ស ៨៥នាក់រងរបួស ហើយអណ្តាតភ្លើង បានពន្លិតយ៉ាងឆាប់រហ័សទើប មិនបណ្តាលឲ្យមានអ្នករងរបួសធ្ងន់៕ ម៉ែវ សាធី


ចែករំលែក៖