វិមានប្រធានាធិបតីរុស្ស៊ីបានផ្ញើលិខិតទៅកាន់កូរ៉េខាងជើង ដោយបញ្ជាក់ថា ប្រធានាធិបតីពូទីន បានត្រៀមជួបជាមួយ លោកគីម ជុងអ៊ុន និងពិភាក្សា ស្តីពីគម្រោង ត្រីភាគី ជាមួយកូរ៉េទាំងពីរ ។
នៅក្នុងលិខិត ដែលបានផ្ញើទៅកាន់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដើម្បីចូលរួមនៅក្នុងពិធី រំដោះជាតិថ្ងៃទី១៥ ខែសីហា ជាទិវាកូរ៉េខាងជើង រួចផុតពីការគ្រប់គ្រងរបស់ជប៉ុននៅឆ្នាំ១៩៤៥ ។
សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា លោកពូទីន បានឲ្យដឹងថា លោកមានគម្រោងជួបពិភាក្សាជាមួយកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដើម្បីអនុវត្តទៅលើគម្រោងត្រីភាគី ដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នា ។
កន្លងមក លោកពូទីន ធ្លាប់បានអញ្ជើញ លោកគីម ជុងអ៊ុន ទស្សនកិច្ច រុស្ស៊ី ចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ច លោកខាងកើត នៅខែកញ្ញា ឬក៏ទស្សនកិច្ចរុស្ស៊ី នៅពេលវេលាណាមួយក៏បាន។
នៅទិវារំដោះជាតិ ថ្ងៃទី១៥ ខែសីហា ជាពេលវេលាតែមួយគត់ ដែលកូរ៉េទាំងពីររៀបចំក្នុងថ្ងៃតែមួយ ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូនជេអីន បានចាត់ទុក ទិវានេះ ជាព្រឹត្តិការណ៍នៃកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដោយលោកអំពាវនាវឲ្យបង្កើតផ្លូវដែក សេដ្ឋកិច្ចនិងថាមពល។
នៅក្នុងកិច្ចប្រជុំកំពូលរវាងលោកម៉ូន នឹងលោក គីម កាលពីថ្ងៃទី ២៧ ខែមេសា មេដឹកនាំប្រទេសទាំងពីរបានព្រមព្រៀងគ្នាឆ្ពោះទៅរកសិន្ធិសញ្ញាសន្តិភាព បញ្ចប់សង្គ្រាម ទាំងស្រុង នៅឧបទ្វីបកូរ៉េ ៕ ម៉ែវ សាធី