ព័ត៌មានទាន់ហេតុការណ៍៖

តើអាមេរិកនឹងគោរពដល់ការសន្យាជាមួយកូរ៉េខាងជើងដែរឬទេ?

ចែករំលែក៖

កន្លងមកអីុរ៉ង់បានស្នើដល់កូរ៉េខាងជើង កំុឲ្យជឿអាមេរិក ព្រោះអាមេរិកជា ប្រទេសមិនដែលគោរពការសន្យា ឬកិច្ច ព្រមព្រៀងអន្តរជាតិណាមួយឡើយ។ ជាក់ស្តែងការដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូអីុរ៉ង់ជាដើម ។

ចំណែកកូរ៉េខាងជើងវិញ នៅពេលនេះ បើទោះបីសេដ្ឋកិច្ចរបស់ខ្លួនប្រឈមនឹង ផលលំបាកជាច្រើនក្តី តែកូរ៉េខាងជើងមានសកម្មភាពបង្ហាញពីការគោរពដល់ការ សន្យារបស់មេដឹកនាំគីម ជុងអ៊ុន ជាមួយ ប្រធានាធិបតីអាមេរិក នៅក្នុងការរំសាយ អាវុធបរមាណូ ។ នៅពេលនេះអាច និយាយបានថា កូរ៉េខាងជើង កំពុងតែគោ រពសម្តីរបស់ខ្លួន ចុះចំណែកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ វិញ តើអាចលុប ទណ្ឌកម្មនិងផ្តល់ជំនួយសេដ្ឋកិច្ចដល់កូរ៉េខាងជើងដែរឬទេ?

សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បានដកស្រង់ប្រភពព័ត៌មានពីសារព័ត៌មានជាតិកូរ៉េខាងជើង ដែលបានផ្សាយនូវអត្ថ បទវិភាគមួយ ដោយរំលឹកដល់គ្រោះ អត់ឃ្លាន ដែលបានកើតឡើងកាលពី ឆ្នាំ១៩៩០ ជាទ្រង់ទ្រាយធំបំផុត ធ្វើឲ្យ ពលរដ្ឋជាច្រើនស្លាប់ដោយសារអត់ អាហារ។

សារព័ត៌មាន Rodong Sinmun បាន ផ្សាយថា «បើទោះបីត្រូវព្យួរក្រពះ»ដើម្បី ឆ្លងផុតពីព្យុះភ្លៀងនេះ ជនជាតិកូរ៉េខាង ជើង នៅតែបន្តទៅមុខ ស្វែងរកភាពត្រចះ ត្រចង់ ដែលបានខិតខំកសាង អស់រយៈ ៧០ឆ្នាំកន្លងមក។

ការអំពាវនាវខាងលើ របស់សារព័ត៌មានជាតិកូរ៉េខាងជើងកើតឡើង ក្រោយពេលដែលកូរ៉េខាងជើងកំពុងតែអនុវត្តការរំសាយអាវុធបន្តិចម្តងៗ ដើម្បី ទទួលបានការលុប ទណ្ឌកម្មសេដ្ឋកិច្ច ។ សកម្មភាពដែលកូរ៉េ ខាងជើងបានបំផ្លាញ រុះរើទីតាំងសាកល្បងមីស៊ីលឆ្លងទ្វីបនោះ គឺដើម្បីធ្វើឲ្យពលរដ្ឋទាំងកូរ៉េខាងត្បូង កូរ៉េខាងជើង និងអាមេ រិក មានជំនឿទៅលើសេចក្តីប្រកាសរួមរវាងមេដឹកនាំគីម ជុងអ៊ុន នឹង ប្រធានាធិបតី មូន ជេអុីន ក៏ដូចជាសេចក្តីប្រកាសរួមជា មួយប្រធានាធិបតីដូណាល់ ត្រាំផងដែរ។

សារព័ត៌មានរ៉យទ័របានផ្សាយថា ទោះ បីសេដ្ឋកិច្ចជួបផលលំបាក តែកូរ៉េខាងជើង បានរក្សាការសន្យាយ៉ាងមឹុងម៉ាត់ តាម រយៈសកម្មភាព ។ ទាំងនោះបាន បង្ហាញ យ៉ាងច្បាស់ពីទស្សនវិស័យ និង ឆន្ទៈរបស់ មេដឹកនាំកូរ៉េខាងជើង ដោយហ៊ាន និយាយ គឺហ៊ានធ្វើ ។

ចំណែកភាគីអាមេរិកវិញ ប្រធានាធិប តីត្រាំ ក៏ធ្លាប់បានប្រកាសថា មិនកំណត់ ពេលវេលាឲ្យកូរ៉េខាងជើង ក្នុងការរំសាយ អាវុធបរមាណូនោះឡើយ ឲ្យតែប្រទេសនេះមានឆន្ទៈក្នុងការរំសាយដោយធ្វើឡើងសន្សឹមៗ។ អ្វីដែលកូរ៉េខាងជើងកំពុងតែ​អនុវត្តគឺកើតឡើងទៅតាមអ្វីដែលជាការ ចង់បានរបស់មេដឹកនាំអាមេរិក។

មិនតែប៉ុណ្ណោះ កន្លងមកថ្មីៗ ប្រធានា ធិបតីអាមេរិកដូណាល់ ត្រាំបានប្រកាសច្រានចោលនូវរបាយការណ៍ពាក្យចចាមអារ៉ាម ដែលសារព័ត៌មានជាច្រើនបានចុះផ្សាយថា លោកខកចិត្តចំពោះកិច្ចចរចា ពីកម្មវិធីបរមាណូកូរ៉េខាងជើង ។ ជំនួប ពិភាក្សានៅថ្ងៃទី ១២ខែមិថុនា នៅប្រទេស សិង្ហបុរីគឺជាជោគជ័យ មួយឆ្ពោះទៅរកការលុបបំបាត់បរមាណូនៅឧបទ្វីបកូរ៉េ។

នៅក្នុងបណ្តាញ Twitter មួយលោក ដូណាល់ ត្រាំ បាននិយាយថា លោកមាន ការសប្បាយ រីករាយណាស់នៅក្នុងទំនាក់ទំនងរបស់លោកជាមួយកូរ៉េខាងជើង ដោយចោទប្រកាន់ព័ត៌មាន ក្លែងក្លាយថា ដោយមិនសួរខ្ញុំ (ប្រភពអនាមិកជានិច្ច) ថាខ្ញុំខឹងព្រោះវាមិនលឿន នឹងមិនគ្រប់ គ្រាន់ទេ”។

លោក ត្រាំ បញ្ជាក់ថា “ខុស ខុសគ្នា ណាស់!” លោកបានសរសេរថា បើទោះបី ជាមេដឹកនាំ កូរ៉េខាងជើងលោកគីម ជុង អ៊ុន មិនបានទទួលយកវិធានការជាក់ស្តែង និងគួរឱ្យទុកចិត្ត ដើម្បីលុបបំបាត់អាវុធ នុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងក៏ដោយ។

ការលើកឡើងរបស់លោកត្រាំគឺគ្រប់គ្រាន់ ធ្វើឲ្យមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កាន់តែមានជំនឿចិត្តនៅក្នុងការ រំសាយបរមាណូបន្តិចម្តង ៗដើម្បីឆ្ពោះទៅរកតំបន់គ្មានបរមាណូ ចាប់ដៃគ្នាបង្កើនសេដ្ឋកិច្ចជួយពលរដ្ឋរួចផុតពីភាពក្រីក្រ។

ជាមួយគ្នានេះប្រទេសកូរ៉េខាងត្បូង ក៏បានបង្ហាញពីសុច្ឆន្ទៈនៅក្នុងការផ្សះផ្សា ទំនាក់ទំនង ធ្វើឲ្យល្អប្រសើរឡើងវិញ ជាមួយកូរ៉េខាងជើង ។ កន្លងមក មន្ត្រីយោធាប្រទេសទាំងពីរក៏បានពិភាក្សាគ្នា បង្កើនទំនាក់ទំនងយោធាបញ្ចប់ការប្រឈមមុខដាក់គ្នា។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងដកស្រង់ ប្រភពព័ត៌មានពី ក្រសួងការពារជាតិកូរ៉េ ខាងត្បូង បាននិយាយថាខ្លួនកំពុងពិចារណាលើគម្រោងដកកងទ័ព និងបរិក្ខារ យោធាមួយចំនួន ចេញពីតំបន់នៅតាម បណ្ដោយព្រំដែនគ្មានយោធាជាប់ជាមួយកូរ៉េខាងជើង អនុលោមតាមកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តកាលពីខែ មេសា រវាង មេដឹកនាំនៃប្រទេសទាំងពីរ។

ថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួង ការពារជាតិកូរ៉េខាងត្បូង បាន លើកឡើង ដូច្នេះថា៖«ដើម្បីប្រែក្លាយតំបន់ព្រំដែនគ្មានយោធា ឱ្យក្លាយទៅជាតំបន់ សន្តិភាព ស្រប ទៅតាមសេចក្ដីថ្លែង ការណ៍រួម Panmunjom ក្រសួងការពារជាតិកំពុងពិចារណាលើគម្រោងមួយក្នុងការដកកងទ័ព និង បរិក្ខារយោធាជាជំហានៗ នៅពេលអនាគត»។

សូមជម្រាបថា ការប្រកាសពីគម្រោង ដកកងទ័ពរបស់កូរ៉េខាងត្បូង កើតមាន ឡើងបន្ទាប់ពីកូរ៉េខាងជើង ត្រូវបានគេរាយ ការណ៍ថា បានចាប់ផ្ដើមបំផ្លាញទីតាំងធ្វើតេស្ដបាញ់គ្រាប់រ៉ុក្កែត Sohae ស្ថិតនៅភាគអាគ្នេយ៍ប្រទេសជាកិច្ចអនុវត្តតាមកិច្ចព្រមព្រៀងនៅក្នុងប្រទេសសិង្ហបុរី រវាងប្រធា នាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន។

កន្លងមក កូរ៉េខាងត្បូង ក៏បានស្នើដល់ ភាគីកូរ៉េខាងជើង ដកកំាភ្លើងធំនៅតាមព្រំដែនដែលតម្រង់សំដៅទៅលើទីក្រុង សេ អូ៊ល កូរ៉េខាងត្បូង ។ ក្រៅពីនេះមន្ត្រី ប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាដើម្បី អនុវត្តទៅតាមសេចក្តីប្រកាសរបស់មេដឹកនាំ កូរ៉េខាងជើងនិងកូរ៉េខាងត្បូង នៅក្នុង ជំនួបកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៨៕ ម៉ែវ សាធី


ចែករំលែក៖