ព័ត៌មានទាន់ហេតុការណ៍៖

លោកពូទីនដកហូតតំណែងមន្ត្រីយោធា ១៥រូបមុនការធ្វើសមយុទ្ធជាប្រវត្តិសាស្ត្រ

ចែករំលែក៖

កាលពីថ្ងៃទី២៨ ខែសីហា ប្រធានាធិប តីរុស្ស៊ីលោកពូទីន បានសម្រេចដកហូត តំណែងមន្ត្រីយោធា១៥រូប ក្នុងពេលដែលកម្លាំងទាហានរុស្ស៊ីត្រៀមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំបំផុត ក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មានរយៈពេល៤០ឆ្នាំកន្លងមក។

ក្នុងចំណោមមន្ត្រីយោធាដែលបានដកហូតតំណែង មានលោកVladlen Aksenov រដ្ឋលេខាធិការក្រសួងគ្រប់គ្រងគ្រោះអាសន្ន និងលោកSergei Koryuchin ប្រធាន ស្ថាប័នយុត្តិធម៌នៅតំបន់ Omsk របស់រុស្ស៊ី។

មន្ត្រីឯកទេសបានបញ្ជាក់ថា មន្ត្រី យោធារុស្ស៊ី ត្រូវបានដកហូតតំណែងតាម ក្រុម ដែលធ្វើមិនបានល្អតាមគោលនយោបាយពង្រឹងអំណាចយោធារបស់ប្រធានាធិបតី។កាលពីខែមេសា ឆ្នាំ២០១៨ ក៏ មានមន្ត្រីយោធាមួយក្រុម ១១រូប ត្រូវបាន ដកហូតតំណែង ហើយកាលពីឆ្នាំ២០១៦ និង២០១៧ ក៏មានក្រុមមន្ត្រីយោធា ជា ច្រើនរូបទៀតត្រូវដកហូតតំណែងផងដែរ។ ការដកហូតតំណែងនាពេលកន្លងមកនេះគឺជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។

យ៉ាងហោចណាស់ មានមេទ័ពរុស្ស៊ី មួយរូប លោក Mikhail Begun កំពុងតែ កាន់តំណែង ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកគ្រប់គ្រងគ្រោះអាសន្ននៅតំបន់ Tomsk ត្រូវបានចាប់ខ្លួនពីបទពុករលួយ ក្រោយពីមានការចោទប្រកាន់ថាលោក ទទួល សំណូក ។ ក្រុមអ្នកជំនាញបានលើក ឡើងថា អាចនឹងមានការចាប់ខ្លួនមន្ត្រីយោធាជាច្រើនរូបទៀត ពាក់ព័ន្ធករណីដូចខាង លើ។

មូលហេតុនៃការដកហូតតំណែងមន្ត្រីយោធោគឺខុសៗគ្នា ។ ជាច្រើនឆ្នាំកន្លងមក ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ដែលមានទស្សនៈ ផ្ទុយពីប្រធានាធិបតី ពូទីន ក៏ត្រូវបានដក ហូតតំណែងផងដែរ ។

ការសម្រេច ដកតំណែងមន្ត្រីយោធា ១៥រូប របស់លោកពូទីនកើតឡើង ក្រោយពេលដែលរុស្ស៊ីត្រៀមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក ដោយ មានការចូលរួមពីកម្លាំងទាហាន ជាង៣ សែននាក់ និងយន្តហោះច្បាំងជាង១.០០០ គ្រឿង ។ ក្រៅពីនេះសមយុទ្ធនោះមានការចូលរួមពីកម្លាំងទាហានចិន និងម៉ុងហ្គោលី ដែលត្រូវធ្វើឡើងនៅខែកញ្ញាខាងមុខ៕ ម៉ែវ សាធី


ចែករំលែក៖