ក្រោយពេលដែលក្រុមភេរវកម្ម IS បាត់បង់ទីតាំងគ្រប់គ្រងនៅក្នុងប្រទេស អីុរ៉ាក់និង ស៊ីរី បានបង្ខំឲ្យក្រុមនេះទៅកាន់ប្រទេសអាហ្វហ្គានីស្ថានបន្តទៀត ដើម្បី បង្កអសន្តិសុខ ខណៈដែរអាហ្វហ្គានីស្ថាន មិនទាន់មានសន្តិសុខពេញលេញនៅ ឡើយ ចាប់តាំងពីសង្គ្រាម អាមេរិកបើក ការវាយប្រហារ ក្រោយថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១មក។
នៅពេលនេះ ក្រុមភេរវកម្មបានចាប់ ផ្តើមបើកការវាយប្រហារភេវកម្មសម្លាប់ មនុស្សជាច្រើន។ នៅថ្ងៃទី៥ ខែកញ្ញា ក្នុង ទីក្រុងកាប៊ូល យ៉ាងហោចណាសក៏មាន មនុស្សស្លាប់២០នាក់ និង ជាង ៧០នាក់ រងរបួស នៅក្នុងការវាយប្រហារគ្រាប់បែកអត្តឃាតនៅក្នុងមជ្ឈមណ្ឌលកីឡា។
តាមរបាយការណ៍របស់កម្លាំងប៉ូលិសអាហ្វហ្គានីស្ថានបានឲ្យដឹងនៅព្រឹកថ្ងៃទី ៦ខែកញ្ញាថា ចំនួនអ្នកស្លាប់នឹងកើនឡើងជាបន្តទៀត ដោយមានអ្នករងបួសធ្ងន់ជា ច្រើន។
ក្រុមភេរវកម្ម IS បានប្រកាសថា ការវាយប្រហារខាងលើជាសកម្មភាពរបស់ខ្លួន ។ ការវាយប្រហារកើតឡើងនៅតំបន់ Dasht E Barchiដែលមានក្រុមជនជាតិអ៊ិស្លាម និកាយ ស៊ីអីុតរស់នៅច្រើន ។ ជាមួយ គ្នានោះក្រុមតាលីបង់ បានបញ្ជាក់ថា ខ្លួនគ្មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារខាងលើឡើយ។
អាហ្វហ្គានីស្ថានធ្លាក់នៅក្នុងស្ថានភាពអសន្តិសុខ ដោយសារតែការវាយប្រហារ រវាងកម្លាំងទាហាននឹងក្រុមតាលីបង់ ។ដោយសារតែកម្លាំងសន្តិសុខជាប់រវល់ វាយប្រហារជាមួយក្រុមតាលីបង់ ទើបក្រុម ភេរវកម្ម IS បានឆ្លៀតឱកាសធ្វើការវាយ ប្រហារ ដើម្បីបង្កើតទីតាំងថ្មីនៅទីនោះ។
តាមតួលេខរបស់អង្គការសហប្រជា ជាតិចាប់តាំងពីខែមករា ឆ្នាំ២០០៩ មក ទល់ពេលនេះ មានពលរដ្ឋស្លូតត្រង់ អាហ្វហ្គានីស្ថាន ដល់ទៅ ២៦.៥០០នាក់ ស្លាប់ និង ៤៩ពាន់នាក់រងរបួស ៕ ម៉ែវ សាធី