ព័ត៌មានទាន់ហេតុការណ៍៖

លោក ត្រាំ សរសើរកូរ៉េខាងជើងដែលមិនបង្ហាញមីស៊ីលឆ្លងទ្វីបក្នុងពិធីដង្ហែក្បួនព្យុហយាត្រាយោធា

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញការពេញចិត្តយ៉ាងខ្លាំង ដល់ សកម្មភាពរបស់មេដឹកនាំកូរ៉េខាងជើង ដែលមិនបង្ហាញមីស៊ីលឆ្លងទ្វីបនៅក្នុងពិធីដ៏សំខាន់មួយនេះ។ លោក ត្រាំ បានបង្ហោះ សារនៅលើបណ្តាញ Twitter កាលពីថ្ងៃ ទី៩ ខែកញ្ញាថា «នេះជាសារដ៏សំខាន់បំផុត និងសកម្មររបស់មេដឹកនាំកូរ៉េខាងជើង។ អរគុណមេដឹកនាំ គីម ជុងអ៊ុន។ យើងទាំង ពីរនឹងបង្ហាញឲ្យឃើញថា មនុស្សគ្រប់គ្នា យល់ខុសពីយើង»។

ក្រុមអ្នកឯកទេសលើកឡើងថា ការណ៍ ដែលលោក គីម ជុងអ៊ុន មិនបង្ហាញមីស៊ីល ឆ្លងទ្វីប នៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រានេះ ក្នុងគោលដៅគឺចង់បញ្ជាក់ឲ្យប្រធានាធិបតីអាមេរិកឃើញច្បាស់ ពីការសន្យា រំសាយអាវុធបរមាណូ និងមីស៊ីលរបស់ កូរ៉េខាងជើង។ ប្រធានបទនៅក្នុងពិធីដង្ហែក្បួននោះមានឈ្មោះថា «សន្តិភាព និងការ អភិវឌ្ឍសេដ្ឋកិច្ច»។

ខុសពីរាល់ឆ្នាំ កូរ៉េខាងជើងបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល និងជឿជាក់លើខ្លួន ពីគោលបំណងពិតប្រាកដនៅក្នុងការបោះបង់អាវុធបរមាណូ និងកំាជ្រួចមីស៊ីល ឆ្លងទ្វីប បំពាក់ក្បាលគ្រាប់បរមាណូ។ នៅក្នុងពិធីដ៏សំខាន់នេះមិនមានមីស៊ីលឆ្លង ទ្វីប ដូចរាល់ឆ្នាំឡើយ។ ទាំងនោះបាន បង្ហាញយ៉ាងច្បាប់ថា កូរ៉េខាងជើងពិតជា ចង់បានសន្តិភាព បញ្ចប់សង្គ្រាមយ៉ាងពិត ប្រាកដ។

នៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រាខួប ៧០ឆ្នាំថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង ពិភពលោកទាំងមូលបាន តាមដានយ៉ាងយកចិត្តទុកដាក់ពិសេសគឺអាមេរិក ដើម្បីបញ្ជាក់ឲ្យបានច្បាស់ពី កម្រិតនៃការសន្យារបស់ទីក្រុងព្យុងយ៉ាង ក្នុងការរំសាយអាវុធបរមាណូ។

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានទៅគោរពវិញ្ញាណក្ខន្ធអតីតមេដឹកនាំ គីម អុីលស៊ុង និងឪពុក គីម ជុងអុីល មុន ពេលពិធីចាប់ផ្តើម។ រថក្រោះរាប់រយគ្រឿង បន្តកន្ទុយគ្នានៅក្នុងពិធីដង្ហែក្បួន។

ថ្ងៃទី៩ ខែកញ្ញា ជាថ្ងៃគម្រប់ខួប៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិត កូរ៉េខាងជើង នៅឆ្នាំ១៩៤៨ គឺក្រោយ៣ឆ្នាំ ដែលទីក្រុងមូស្គូ និងវ៉ាស៊ីនតោន កាត់ផ្តាច់កូរ៉េខាងជើងទៅជាពីរក្រោយសង្គ្រាមលោក លើកទីពីរ។

នៅក្នុងពិធីដង្ហែក្បួនយោធា គឺមានទ្រង់ទ្រាយធំជាងថ្ងៃបង្កើតកងទ័ពកូរ៉េខាងជើង ប៉ុន្តែមិនមានអាវុធឆ្លងទ្វីប នោះឡើយ ដោយមានតែមីស៊ីលការពារតែប៉ុណ្ណោះ។

នៅក្នុងពិធីនោះដែរ ចិនបានបញ្ជូន ប្រធានរដ្ឋសភាទៅចូលរួម ដើម្បីបង្ហាញពីចំណងមិត្តភាពផងដែរ។ នេះជាមន្ត្រីជាន់ខ្ពស់ទី១របស់ចិនទៅកាន់កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០១២៕ ម៉ែវ សាធី


ចែករំលែក៖