ភ្នំពេញ ៖ ឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និង លោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមគោរពជូនពរពីសម្តេចក្រឡាហោម ស ខេង ក្នុងឱកាសដែលសម្តេច ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តជ្រើសតាំងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់នីតិកាលទី៦
សូម សម្តេច ក្រឡាហោម ទទួលបានជោគជ័យ ក្នុងការដឹកនាំស្ថាប័ន នីតិប្រតិបត្តិឆ្ពោះទៅរកការរីកចម្រើនកាន់ តែត្រចះត្រចង់បន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងសុខសន្តិភាព សម្បូរសប្បាយ ជានិច្ចនិរន្តរ៍តរៀងទៅ ។
សូម សម្តេច និង លោកជំទាវ ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី មានសុខភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕