អាមេរិកបន្តរងការបាញ់ប្រហារទៀតហើយ ដោយពេលនេះគឺបាញ់ប្រហារសម្តៅទៅលើក្រុមប៉ូលិសយាមល្បាត។ សរុបមានប៉ូលិសម្នាក់ស្លាប់ និង៤នាក់ទៀតរងរបួស ដែលហេតុការណ៍បាញ់ប្រហារនេះ កើតឡើងនៅទីក្រុង Florence រដ្ឋ carolina អាមេរិក។
សារព័ត៌មាន CNN បានផ្សាយថា នៅវេលាម៉ោង៥រសៀល ថ្ងៃទី៣ ខែតុលា (ត្រូវនឹងព្រឹកទី៤ខែតុលា ម៉ោងនៅកម្ពុជា) កម្លាំងសន្តិសុខបានប្រកាសថា ចាប់បានជនដៃដល់ម្នាក់ ក្រោយការបាញ់ប្រហារ១ម៉ោង។
ឆ្លើយតបនឹងបទសម្ភាសន៍ លោក John Wukela អ្នកនាំពាក្យ រដ្ឋាភិបាលទីក្រុង Florecne បានបញ្ជាក់ថា មានប៉ូលិសរងរបួសធ្ងន់ជាច្រើននាក់ ប៉ុន្តែលោកមិនបានប្រកាសឲ្យដឹងពីចំនួនអ្នកស្លាប់នោះឡើយ ក៏ដូចជាអត្តសញ្ញាណជនដៃដល់ ក៏ដូចជាហេតុផលដែលបានបាញ់ប្រហារនោះ។
កម្លាំងសន្តិសុខនៅក្នុងទីក្រុងខាងលើបានឡោមព័ទទីតាំងកើតហេតុ ដើម្បីបើកការស្រាវជ្រាវ។ សាលារៀបមធ្យមសិក្សា West Florence នៅក្បែរនោះ បង្ខំចិត្តត្រូវបិទទ្វាជាបណ្តោះអាសន្ន ដើម្បីបង្ការខ្លាចមានភាពគ្រោះថ្នាក់។
ទីក្រុង Florence គឺជាទីក្រុងដែលមានពលរដ្ឋ ជិត៤០មុឺននាក់រស់នៅស្ថិតនៅកណ្តាលនៃទីក្រុង Columbia និង Charleston រដ្ឋកាលីហ្វ័រនីញ៉ា។ មកទល់ពេលនេះ គេមិនទាន់ដឹងពីហេតុផលដែលមានការបាញ់ប្រហារទៅលើកម្លាំងប៉ូលិសនៅឡើយទេ៕ ម៉ែវ សាធី