ព័ត៌មានទាន់ហេតុការណ៍៖

ចិនខឹងសម្បារយ៉ាងខ្លាំង ក្រោយអាមេរិកព្រមបន្តលក់អាវុធឲ្យកោះតៃវ៉ាន់

ចែករំលែក៖

ចិនបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ក្រោយពេលដែល អាមេរិក បន្តលក់អាវុធទៅឲ្យកោះតៃវ៉ាន់ មានតម្លៃជាង ៣០លានដុល្លារ ។ សកម្មភាពរបស់អាមេរិក មិនខុសអ្វីពីការឌឺដងចិន ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែល អាមេរិក បញ្ជូនយន្តហោះទម្លាក់គ្រាប់ទៅកាន់សមុទ្រចិនភាគខាងត្បូង ។

សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែតុលា ឆ្នាំ២០១៨បានផ្សាយថា៖ កោះតៃវ៉ាន់កំពុងបញ្ជាទិញអាវុធ តាមការកំណត់គោលដៅចំនួន ១៨គ្រឿង សម្រាប់បំពាក់លើយន្ដហោះចម្បាំង F-16 ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងទិញបរិក្ខាយោធាអាមេរិកដែលមានតម្លៃជាង ៣៣០លានដុល្លារ ទោះបីជា ទីក្រុងប៉េកាំងបានគំរាមជាច្រើនដងរួចហើយក៏ដោយ។

ជុំវិញគំរោងទិញអាវុធនេះ ក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin អាវុធកំណត់គោលដៅ ឬគេស្គាល់ជាភាសាអង់គ្លេសថា Sniper Advanced Targeting Pod (ATP) គឺជាប្រភេទអាវុធដែលបំពាក់លើយន្ដហោះចម្បាំង ដោយវាមានសមត្ថភាពខ្ពស់ ក្នុងការកំណត់គោលដៅ ចាប់សញ្ញារបស់សត្រូវជាមួយប្រព័ន្ធឡាស៊ែរ ព្រមទាំងប្រព័ន្ធ GPS ពាំគ្រាប់មីស៊ីលតម្រង់ទៅរកគោលដៅសត្រូវផងដែរ។

ប៉ុន្តែទន្ទឹមគ្នា ទីក្រុងប៉េកាំងបានសម្ដែងការជំទាស់យ៉ាងខ្លាំងនឹងគំរោងលក់អាវុធអាមេរិកឱ្យកោះតៃវ៉ាន់ ដែលខ្លួនចាត់ទុកជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ចិនក៏បានអំពាវនាវជាច្រើនលើកផងដែរ ឲ្យទីក្រុងវ៉ាស៊ីនតោនលុបចោលគំរោងនេះដើម្បីទប់ស្កាត់ជម្លោះ ឬភាពតានតឹងផ្ទុះឡើងជាថ្មី។

គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិក អាវុធជាច្រើនទៀត ស្ថិតនៅក្រោមកិច្ចព្រមព្រៀងរវាងអាមេរិក និងតៃវ៉ាន់ គឺមានគោលដៅបំពាក់ ឬជំនួសសម្រាប់យន្ដហោះចម្បាំង F-16, C-130, F-5 និងយន្ដហោះចម្បាំងតៃវ៉ាន់ដទៃទៀត៕


ចែករំលែក៖