ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ កាលពី៧០ឆ្នាំមុន អាមេរិកបានបំផ្ទុះគ្រាប់បែក បរមាណូ ហីត្រូសែន ដំបូងបំផុតលើពិភពលោក

ចែករំលែក៖

នៅវេលាម៉ោង ៧និង ១៥នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៥២ អាមេរិក បានបំផ្ទុះគ្រាប់បែកបរមាណូ ហីត្រូសែន ដំបូង បំផុត នៅលើពិភពលោក នៅលើកោះ Eniwetok មហាសមុទ្រប៉ាស៊ីហ្វិច ។ គណៈកម្មការបរមាណូអាមេរិក បានប្រកាសពីភាពជោគជ័យ នៅក្នុងការសាល្បងអាវុធ ហីត្រូសែននេះ ។

នៅក្នុងសេចក្តីប្រកាសរបស់ អង្គការថាមពលបរមាណូអាមេរិក បានបញ្ជាក់ថា ការស្រាវជ្រាវពីអាវុធ បានបញ្ចប់ ។ សារព័ត៌មានញ៉ូវយ៉កថាមស៍ បានផ្សាយថា គ្រាប់បែកបរមាណូ ហីត្រូសែន បានផលិតតាំងពីឆ្នាំ១៩៤០ ហើយធ្វើការសាកល្បងនៅឆ្នាំ១៩៥២ ។

ក្រោយពេលអាមេរិក ទម្លាក់គ្រាប់បែកបរមាណូ ធម្មតា ទៅលើទីក្រុង ហីរ៉ូស៊ីម៉ា និងណាហ្គាសាគី ប្រទេសជប៉ុន រដ្ឋាភិបាលអាមេរិក បានសម្រេចបន្តផលិតគ្រាប់បែបរមាណូ ហីត្រូសែន ពិសេស ក្រោយពេល ដែលស៊ូវៀត បានសាកល្បងដោយជោគជ័យនៅគ្រាប់បែកបរមាណូ នាឆ្នាំ ១៩៤៩ ។ នៅពេលនោះប្រធានាធិបតីអាមេរិក លោក Harry S Truman បានចេញបញ្ជាឲ្យផលិត គ្រាប់បែកហីត្រូសែន ដោយមានការជួយពីអ្នកវិទ្យាសាស្ត្រ ប្រទេសប៉ូឡូញលោក Stanislaw Ula ។

ក្រុមអ្នកវិទ្យាសាស្ត្រ ឲ្យឈ្មោះគ្រាប់បែកបរមាណូ Kike ជាបរមាណូដើម្បីធ្វើការស្រាវជ្រាវ មិនមែន សម្រាប់សង្គ្រាមឡើយ ។ ក្រោយមក ក្រុមអ្នកវិទ្យាសាស្ត្របាន ឈានដល់ ការពង្រួមតូច គ្រាប់បែកបរមាណូ ហីត្រូសែន ដើម្បីបម្រើនៅក្នុងវិស័យយោធា ។

គ្រាប់បែក Mike មានកម្លាំងផ្ទុះ ១០,៤ Megaton បង្កើតទៅជាភ្នុំភ្លើង មានទំហំធំជាង ៥គីឡូម៉ែត្រ ។ គ្រាប់បែកនេះមានកម្លាំង ខ្លាំងជាង គ្រាប់បែកបរមាណូធម្មតា រហូតដល់ទៅ ១០០០ដង ។

ការសាកល្បងទទួលបានជោគជ័យ បានជួយឲ្យអាមេរិក ប្រកួតប្រជែងបរមាណូជាមួយស៊ូវៀត ។ ចំណែកសហភាពស៊ូវៀតបានសាកល្បងគ្រាប់បែកបរមាណូ ហីត្រូសែន លើកដំបូង នៅឆ្នាំ១៩៧០ ហើយពេលនោះ មានប្រទេសចំនួន៧ នៅលើពិភពលោក មានគ្រាប់បែកប្រភេទនេះ៕ ម៉ែវ សាធី


ចែករំលែក៖